បរទេស៖ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការ សិទ្ធិមនុស្ស នៅប្រទេសកូរេខាងជើង បាននិយាយប្រាប់ថា ការជួបជុំវិញ នៃគ្រួសារដែលបែកបាក់គ្នា រវាងកូរ៉េទាំងពីរ ត្រូវតែធ្វើឲ្យជាអាទិភាពកំពូល ប្រសិនបើកិច្ចការ ការទូតបន្តជាថ្មី រវាងប្រទេសកូរ៉េទាំងពីរ។ លោក Tomás Ojea Quintana បានមានប្រសាសន៍នៅក្នុងសប្ដាហ៍នេះថា ពេលវេលាកំពុងតែអស់ទៅ សម្រាប់ជនជាតិកូរ៉េ នៅលើព្រំដែន...
បរទេស៖ មន្ត្រីកូរ៉េខាងជើង មួយរូប ដែលត្រូវបានស្តីបន្ទោស ដោយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា សម្រាប់ភាពខ្សោយ ក្នុងការគ្រប់គ្រង ជម្ងឺកូវីដ១៩នោះ បានបង្ហាញខ្លួនជាថ្មី នៅក្បែរមេដឹកនាំកូរ៉េខាងជើង ក្នុងអំឡុងដំណើរទស្សនកិច្ច លោក គីម ជុងអ៊ុន នៅវិមានមិត្តភាព ចិននិងកូរ៉េ ក្នុងទីក្រុងព្យុងយ៉ាង។...
បរទេស៖ សេតវិមាន តាមសេចក្តីរាយការណ៍ បានបង្ហាញផែនការយុទ្ធសាស្ត្រ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដែលបង្កើតឡើង ដើម្បីគ្រប់គ្រងអន្តោប្រវេសន៍ ខុសច្បាប់ នៅតាមព្រំដែន អាមេរិកនិងម៉ិកស៊ិក និងដោះស្រាយមូលដ្ឋានចម្បង នៃអន្តោប្រវេសន៍ និងកិច្ចការពារ សម្រាប់អ្នកដែលព្យាយាម ធ្វើអន្តោប្រវេសន៍ ចូលមកសហរដ្ឋអាមេរិក។ សេតវិមានបាននិយាយថា យុទ្ធសាស្ត្ររបស់ លោកប្រធានាធិបតី ចូ បៃដិន...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ពលរដ្ឋ និងពលករខ្មែរ ក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃ៣០ កក្កដា ដល់១២សីហា កុំធ្វើដំណើរឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់មេរោគកូវីដ១៩ ប្រភេទដែលតា ។ ក្នុងករណី ធ្វើដំណើរមកដល់ព្រំដែន នឹងតម្រូវឲ្យឲ្យធ្វើដំណើរវិលត្រឡប់ ទៅកន្លែងដើមវិញ៕
ហាណូយ៖ រដ្ឋមន្ត្រីការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ ផាន់វ៉ាន់យ៉ាង និងសមភាគីអាមេរិកលោក Lloyd Austin បានបញ្ជាក់ពីតម្រូវការគោរពច្បាប់ អន្តរជាតិនៅសមុទ្រចិនខាងត្បូង (ដែលត្រូវបានគេស្គាល់នៅវៀតណាមថា ជា សមុទ្រខាងកើត) អំឡុងកិច្ចពិភាក្សានៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រមុខការពារជាតិទាំងពីរបាននិយាយថា...
បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យអ្នកផ្តល់សេវាអ៊ិនធឺណិត រារាំងការចូលប្រើអ៊ិនធឺរណែត របស់អ្នកណាម្នាក់ដែលផ្សព្វផ្សាយ ព័ត៌មានដែលអាចបំភ័យប្រជាជន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បទបញ្ជាដែលចេញក្រោមក្រឹត្យស្ថានភាពគ្រាមានអាសន្ន ត្រូវបានបោះពុម្ពផ្សាយនៅលើកាសែត Royal Gazette កាលពីយប់ថ្ងៃព្រហស្បតិ៍ និងចូលជាធរមាននៅថ្ងៃសុក្រ។ បទបញ្ជានេះ...
បរទេស៖ អនុប្រធានពេទ្យបាននិយាយថា មនុស្សប្រហែល ៦០ ០០០ នាក់ គឺត្រូវបានការពារមិនឱ្យស្លាប់ នៅក្នុងចក្រភពអង់គ្លេសដោយសារលទ្ធផលនៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់សាស្ត្រាចារ្យ Jonathan Van -Tam ដែលបាននិយាយថា ការប៉ាន់ប្រមាណចំនួន ២២ លានករណី ត្រូវបានបញ្ឈប់ផងដែរ...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន១៣៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈគ្មានករណីឆ្លងនិងស្លាប់ថ្មីនោះទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា «នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2021នេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៦៦៨នាក់ទៀត ជាសះស្បើយចំនួន៨១២នាក់ និងស្លាប់ចំនួន២៥នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤២៨នាក់ និងអ្នកដំណើរពីបរទេសចំនួន២៤០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧៦៥៨៥ នាក់ អ្នកជាសះស្បើយចំនួន៦៩១៩៨នាក់ និងអ្នកស្លាប់ចំនួន១៣៧៥នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់អភិបាល ខេត្តចំនួន២២ខេត្ត បន្ថែមទៀតត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ ដើម្បីដាក់ឲ្យដំណើរការ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា នៅតាមផ្ទះ។ យោងតាមប្រកាសស្ដីពី «ការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺគូវីដ-១៩ នៅតាមផ្ទះ» ចេញផ្សាយ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១...