បរទេស៖ ប្រទេសវៀតណាមសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តផ្តល់ជំនួយអាទិភាព ដល់វៀតណាម ដើម្បីទទួលបានការផ្គត់ផ្គង់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ និងបង្កើតលក្ខខណ្ឌ អំណោយផល សម្រាប់ដៃគូ ក្នុងការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងប្រឆាំង មេរោគមកប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាមលោក Ph...
ភ្នំពេញ៖ មនុស្សប្រុស-ស្រី ចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ពេលកំពុងធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១បានឲ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៧ នាក់ថ្មី ក្នុងនោះ(២០ករណី សហគមន៍ និង៣៧ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៨០ នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៧៤៧ ករណី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្កីណែនាំ ដល់បណ្ដារាជធានី-ខេត្តទាំងអស់ អំពីការធានាឱ្យបាន នូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ដើម្បីបញ្ចៀសការខកខាន ឬកកស្ទាំងអំឡុងពេលអនុវត្តបម្រាមគោចរនៅតាមភូមិសាស្ត្ររបស់ខ្លួន។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា ស្របតាមស្មារតី នៃសារាចររបស់រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO)ប្រចាំកម្ពុជា បានថ្លែងថា យើងកំពុងតែប្រណាំងប្រជែង ជាមួយនឹងវិរុសបំប្លែងថ្មី ទម្រង់ផ្សេងៗជាច្រើន ដូច្នេះ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវធ្វើសកម្មភាព នៅថ្ងៃនេះ ដើម្បីកុំឲ្យស្ដាយក្រោយ នៅថ្ងៃស្អែក។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ WHO នាថ្ងៃទី៣០...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់សូមចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ បើមិនចង់ធ្លាក់ក្នុងស្ថានភាព ដូចទៅនឹងប្រទេសថៃ។ តាមរយៈវីដេអូឡាយជាង៣០នាទី នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានលើកឡើងថា «សូមកុំភ្លេចខ្លួន ព្រោះកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើងកំពុងផ្ទុះ វីរុសបម្លែងថ្មី ប្រភេទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៨៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.១៦៩នាក់ និងកំពុងសម្រាកព្យាបាល៦៧៤នាក់ ស្លាប់៤៥នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៦នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ៧៧នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១១១នាក់ និងស្លាប់ ៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.១៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.៩៣០៩នាក់...