Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៨នាក់​ ជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៨៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.១៦៩នាក់ និងកំពុងសម្រាកព្យាបាល៦៧៤នាក់ ស្លាប់៤៥នាក់៕

To Top
×