Covid-19

លោក ពេជ្រ ស្រស់៖ បើប្រជាពលរដ្ឋ​ មិនប្រុងប្រយ័ត្នកម្ពុជានឹងធ្លាក់ក្នុងស្ថានភាពកូវីដធ្ងន់ធ្ងរដូចថៃ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់​ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់សូមចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩​ បើមិនចង់ធ្លាក់ក្នុងស្ថានភាព ដូចទៅនឹងប្រទេសថៃ។

តាមរយៈវីដេអូឡាយជាង៣០នាទី នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១​ លោក ពេជ្រ ស្រស់ បានលើកឡើងថា «សូមកុំភ្លេចខ្លួន ព្រោះកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើងកំពុងផ្ទុះ វីរុសបម្លែងថ្មី ប្រភេទ Delta ហើយវាកំពុងវាយលុកយ៉ាងខ្លាំងនៅបណ្ដាប្រទេសមួយចំនួន ជាពិសេសនៅក្នុងប្រទេសថៃ ដែលជាប្រទេសកៀកជាមួយនឹងប្រទេសកម្ពុជាយើង ហើយក៏ជាប្រទេសមួយដែលប្រជាពលរដ្ឋយើងរស់នៅច្រើន! ទន្ទឹមនឹងនេះប្រជាពលរដ្ឋយើងក៏បានត្រឡប់មកកម្ពុជា»។

ផ្ទាំងពាណិជ្ជកម្ម

លោក ពេជ្រ ស្រស់ បញ្ជាក់ថា «ថ្វីត្បិតតែយើងមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ដោយប៉ុន្តែវ៉ាក់សាំងនេះ មិនទាន់បានគ្រប់ដណ្ដប់ទូទាំងពិភពលោក នោះទេ ហើយទាំងបីចាក់វ៉ាក់រូចហើយក៏នៅតែ ឆ្លងជំងឺកូវីដ១៩ដែរ ។ ដូច្នេះថា ក្នុងកាលៈទេសៈនេះ បើបងប្អូនមិនចូលរួមទប់ស្កាត់នូវការចម្លង មេរោគកូវិដ១៩ទេ ប្រទេសកម្ពុជយើង នឹងកាន់តែដុនដាបទៅ ទាំងវិស័យសេដ្ឋកិច្ច ជំនួញ និងសុខាមាភាពសង្គម»។

លោកសង្កត់ធ្ងន់ថា «មានតែយើងទាំងអស់គ្នាទេដែលមានលទ្ធភាព ទប់ស្កាត់ជំងឺកូវីដ១៩ គ្មានព្រះឥន្ធ ទេវតា ណាមកទប់ស្កាត់ក្រៅពីខ្លួនយើងទេ! តែបើសិនបងប្អូន នៅតែជជេសមិន ប្រុងប្រយ័ត្នជាមួយនឹង ការឆ្លងរីករាលដាលនេះទេ លទ្ធផលមិនបាច់ទៅមើលប្រទេសណាឆ្ងាយនោះទេ មើលតែប្រទេសថៃចុះ ដេកដួលស្លាប់ តាមចិញ្ជើមថ្នល់ រកកន្លែងសម្រាកព្យាបាលមិនបាន»៕

To Top