ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៧នាក់ និងស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៥៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១០៣នាក់ និងកំពុងសម្រាកព្យាបាល១.៤៤៤នាក់ ស្លាប់៤៥នាក់៕
បច្ចុប្បន្នភាព ទីភ្នាក់ងារព័ត៌មាន AFP របស់ប្រទេសបារាំង បានចុះផ្សាយថា យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ក្នុងការបំបែកកម្លាំង របស់ប្រទេសចិន ដោយយកទីក្រុងហុង ជាទីលានប្រកួត បានទទួលបរាជ័យជាបណ្តើរៗហើយ ដោយសារអ្នកតស៊ូ របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងនេះ ហាក់ដូចជាទន់ដៃទន់ជើង និងអស់កម្លាំង ក្នុងការប្រឈមមុខ ជាមួយកណ្តាប់ដៃចិន ។ យុទ្ធសាស្ត្របំបែកកម្លាំង របស់សហរដ្ឋអាមេរិក...
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមជន សង្ស័យជាអ្នកអូសរទេះ និងដើរស្ពាយការ៉ុងរើសអេដចាយ តែបន្លំគាស់ផ្ទះអ្នកស្រុកចូល លួចទ្រព្យសម្បត្តិ៍ពេលយប់ ជាបន្តបន្ទាប់ចំនួន៩នាក់ បញ្ជូនទៅកាន់ការិយាល័យ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តនៅរសៀលថ្ងៃទី02 ខែសីហា ឆ្នាំ2021 ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា B.1.617.2 (Delta)ចំនួន ០៣ករណី ក្នុងសហគមន៍។
បរទេស ៖ រដ្ឋបាលរបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងចាប់ផ្តើមនូវកម្មវិធីថ្មីមួយ ដើម្បីផ្តល់ទីស្នាក់នៅ ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ក្នុងនាមជាជនភៀសខ្លួន នៅសហរដ្ឋអាមេរិក នេះបើយោងតាមសម្តី មន្ត្រីរដ្ឋបាលមួយរូប និងប្រភពដែលដឹងរឿង ចំនួនពីរ និយាយប្រាប់នៅថ្ងៃអាទិត្យ។ ប្រភពទាំង៣ខាងលើនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានចេញសម្រេចបិទខ្ទប់ ច្រកចូលផ្លូវ៣៧២,៣៧២z និងផ្លូវ៣៦២ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាល មេរោគបំប្លែងថ្មី Delta ៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃ១-១៥ សីហា ឆ្នាំ២០២១ នឹងត្រូវលក់ ឡើង៤២១០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា ខណៈម៉ាស៊ូតមានតម្លៃ៣៧៦០រៀល ។ ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យ ពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta ដើម្បីតាមដានស្រាវជ្រាវ និងទប់ស្កាត់រីករាលដាល ក្នុងសហគមន៍៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាស ពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០២នាក់ថ្មី និងមានករណីអ្នកជាសះស្បើយ ១០៩នាក់ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
បរទេស៖ ក្រុមកិច្ចការងារជួយសង្គ្រោះជនភៀសខ្លួន មួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថានាវាជួយសង្គ្រោះរបស់ ខ្លួនជាច្រើនគ្រឿងបានទទួលបានជោគជ័យ យ៉ាងខ្លាំងកាលពីថ្ងៃចុងសប្តាហ៍នេះ ដោយបានជួយសង្គ្រោះក្រុម ជនភៀសខ្លួនខុសច្បាប់ ដែលជាប់គាំងនៅលើសមុទ្រមេឌីរ៉ាណេ ប្រមាណទៅដល់ជាង៧០០នាក់។ តួលេខចុងក្រោយនេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន ការអំពាវនាវសាជាថ្មីដោយក្រុមមន្ត្រីអង្គការសហប្រជាជាតិដើម្បីឲ្ យមានការទទួលខុសត្រូវគ្នាដ៏សមរម្យមួយចំពោះ បញ្ហានៃជនភៀសខ្លួនជាពិសេសក្រុមបណ្តាប្រទេស ដែលស្ថិតនៅទីតាំងក្បែរទៅនឹងសមុទ្រ មេឌីទែរ៉ាណេ។ គួរឲ្យដឹងដែរថា ក្រុមការងារដែលមានឈ្មោះថា SOS Mediterrancee បានបញ្ជាក់ថានាវារបស់ខ្លួន Ocean...