ភ្នំពេញ ៖ ថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមសហគ្រិនស្រ្តីកម្ពុជា បានចុះហត្ថលេខា លើអនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីការលើកកម្ពស់ បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹងលើការ ទទួលបានហិរញ្ញប្បទាន របស់សហគ្រិនជាស្រ្តី។ អនុស្សរណៈនៃ កិច្ចព្រមព្រៀងរវាង ក្នុងគោលបំណង ចូលរួមចំណែកគាំទ្រ ដល់ផែនការអភិវឌ្ឍរបស់ រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបា លចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបង ជាខេត្តជាប់ព្រំដែន ជាមួយថៃ ហើយថៃកំពុង ស្ថិតក្នុងអត្រាឆ្លងខ្ពស់ នៃមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ធ្វើឲ្យពលករខ្មែរ ត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។...
ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានចូលរួមបើកយុទ្ធនាការ ចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ។ លោកអភិបាលខេត្តបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ...
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរលីប៊ី កាលពីថ្ងៃអាទិត្យ បានរកឃើញ សាកសពមិនស្គាល់ អត្តសញ្ញាណ ដែលបានមកពីក្នុងផ្នូរថ្មី ដ៏ធំមួយ នៅក្រុង Tarhuna ស្ថិតនៅភាគឦសានប្រទេស ។ ទីតាំងនោះស្ថិតនៅចម្ងាយ ប្រមាណ៩០គីឡូម៉ែត្រ នៅភាគខាងត្បូង រដ្ឋធានីទ្រីប៉ូលី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥០៨ នាក់ទៀត ជាសះស្បើយ ចំនួន៦៦០នាក់ និងស្លាប់ចំនួន២៣នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ចំនួន៣៨៧នាក់ និងអ្នកដំណើរពីបរទេសចំនួន១២១ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨២៣៩៩នាក់អ្នកជាសះស្បើយចំនួន៧៦១៥៥ នាក់ និងអ្នកស្លាប់ចំនួន១៥៨៥នាក់៕
កូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ី បានកត់ត្រា ចំនួនអ្នកស្លាប់ថ្មី ៣៦០ នាក់ក្នុងមួយថ្ងៃពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១០,៧៤៩ នាក់ នេះបើយោងតាមប្រភពព័ត៌មាន ពីក្រសួងសុខាភិបាល។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Noor Hisham Abdullah បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៨,៦៨៨ ផ្សេងទៀត ដែលក្នុងនោះ...
វូហាន ៖ យោងតាមអាជ្ញាធរ ក្នុងតំបន់បានឲ្យដឹងថា ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន បានបញ្ចប់ការធ្វើតេស្តទឹកអាស៊ីតនុយក្លេរនៅក្នុងរយៈពេល ៥ ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។ លោក Li Tao អគ្គលេខាធិការរង នៃរដ្ឋាភិបាលក្រុងវូហាន បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រជាជនជាង ១១,២៨ លាននាក់ ដែលមានសមត្ថភាពត្រូវបានធ្វើតេស្ត...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានករណីអ្នកជំងឺកូវូដ១៩ ចំនួន៤៨នាក់ បានព្យាបាលជាសះស្បើយ។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ដោយអំពាវនាវឲ្យ អាជីវករក្នុងផ្សារកំពង់ធំ និងអ្នកពាក់ព័ន្ធ មកផ្ដល់សំណាក វិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ការអំពាវនេះ ធ្វើឡើងក្រោយពីបានរកឃើញអាជីវករ និងអ្នកពាក់ពន្ធ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់ ២២នាក់ បន្ថែមទៀត នាថ្ងៃនេះ។
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ស្រូវក្រអូប ដើរតួរយ៉ាងសំខាន់ក្នុង ឧស្សាហកម្មស្រូវអង្ករនៅកម្ពុជា ហើយអង្ករក្រអូប កំពុងតែពេញនិយមខ្លាំង លើទីផ្សារអន្តរជាតិ ផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ លោក វេង សាខុន...