ព័ត៌មានអន្តរជាតិ

ថ្ងៃនេះម៉ាឡេស៊ី មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ រហូតដល់ ៣៦០នាក់

កូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ី បានកត់ត្រា ចំនួនអ្នកស្លាប់ថ្មី ៣៦០ នាក់ក្នុងមួយថ្ងៃពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១០,៧៤៩ នាក់ នេះបើយោងតាមប្រភពព័ត៌មាន ពីក្រសួងសុខាភិបាល។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Noor Hisham Abdullah បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៨,៦៨៨ ផ្សេងទៀត ដែលក្នុងនោះ ១០ករណីជាករណីនាំចូល និង ១៨,៦៧៨ គឺជាករណីឆ្លងក្នុងស្រុក ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ១,២៦២,៥៤០ករណី ។

អ្នកជំងឺចំនួន ១៧,០៥៥ នាក់ត្រូវបានគេបញ្ជូនចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីការជាសះស្បើយ ដែលនាំឱ្យចំនួនសរុបនៃការជាសះស្បើយ និងការរំសាយកើនឡើងដល់ ១,០២៦,៣៩៨ ឬស្មើនឹង ៨១,៣ ភាគរយ នៃករណីទាំងអស់។

ក្នុងចំណោមករណីសកម្ម ២២៥,៣៩៣ ដែលនៅសេសសល់ក្នុងនោះ ១,០៩៥ករណី កំពុងត្រូវបានរក្សាទុកនៅក្នុងអង្គភាពថែទាំបន្ទាន់ និង ៥៧១ ករណី ដែលត្រូវការជំនួយដង្ហើម ជាមួយបំពង់អុកស៊ីសែន។

ដោយឡែកពីគ្នានាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសពីការដកការរឹតបន្តឹងជាក់លាក់ សម្រាប់អ្នកដែលត្រូវបានចាក់វ៉ាក់សាំង ពេញលេញ សម្រាប់ផ្នែកខ្លះនៃប្រទេស ។

លោកបានថ្លែងនៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ថា ទាំងនេះរួមមានការអនុញ្ញាត ឱ្យទទួលទានអាហារ សកម្មភាពកីឡាមួយចំនួន ដែលមិនទាក់ទងគ្នាការធ្វើដំណើរ អន្តរស្រុក និងពលរដ្ឋម៉ាឡេស៊ី និងពលរដ្ឋ ដែលមិនមែន ជាពលរដ្ឋរបស់ខ្លួន ដែលវិលត្រឡប់មកពីក្រៅប្រទេសវិញ នឹងត្រូវបានអនុញ្ញាត ឱ្យនៅដាច់ដោយឡែកពីគេ ៕ដោយ ឈូក បូរ៉ា

To Top