ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាឲ្យខិតខំដោះស្រាយ បញ្ហាពលករខ្មែរ ត្រឡប់មកពីថៃ ព្រោះថៃ កំពុងឆ្លងកូវីដ-១៩ បំប្លែងថ្មីខ្លាំង(Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបា លចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបង ជាខេត្តជាប់ព្រំដែន ជាមួយថៃ ហើយថៃកំពុង ស្ថិតក្នុងអត្រាឆ្លងខ្ពស់ នៃមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ធ្វើឲ្យពលករខ្មែរ ត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។

ករណីនេះ បានក្លាយជាបញ្ហា ប្រឈមថ្មីមួយទាមទារ ឲ្យមានការខិតខំដោះស្រាយ។

ក្នុងកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង និងបញ្ហាប្រឈម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេច ស ខេង បានថ្លែងថា ការដោះស្រាយបញ្ហាប្រឈមនានា បង្កឡើងដោយការរីករាលដាល មេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបង ក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះដែរ។

សម្ដេច មានប្រសាសន៍ថា «ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែន ជាមួយប្រទេសថៃ ហើយប្រទេសថៃកំពុងស្ថិត ក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរ ពិសេសក្រុម ប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើ ដំណើរត្រឡប់មកវិញជាបន្តបន្ទាប់ និងបានក្លាយជា បញ្ហាប្រឈមថ្មីមួយ ដែលទាមទារឱ្យមានការខិតខំ ដោះស្រាយ»

សម្ដេចបញ្ជាក់ថា បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបង និយាយ ដោយឡែក ក៏បានខិតខំប្រឹងប្រែង អនុវត្តតាមគោលការណ៍នានា ប្រកបដោយការទទួលខុសត្រូវ ខ្ពស់រួចមកហើយដែរ ។

សម្ដេច ក៏បានកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិ ទាំងអស់ដែលបានជួយជ្រោមជ្រែង ដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី៕

To Top