ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៧នាក់ថ្មី បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល៣១០នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ ជាបណ្ដោះអាសន្ន ផ្សារសាមគ្គី (ហៅផ្សារប៉ាហ៊ី)ដើម្បីទប់ស្កាត់ ការ ឆ្លងរាលដាលជំងឺកូវីដ១៩ រហូតដល់មានការជូនដំណឹងជាថ្មី ។
តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា បុរសម្នាក់បានវាយប្រហារ មកលើអ្នកដំណើរ ជាមួយនឹងកាំបិតមួយ នៅឯស្ថានីយរថភ្លើងក្រុងតូក្យូ កាលពីថ្ងៃសុក្រ បណ្តាលឲ្យរបួស១០នាក់ ។ ជនសង្ស័យមានអាយុ៣៦ឆ្នាំ បានប្រាប់ដល់ប៉ូលិស គាត់មានការខឹងសម្បារ យ៉ាងខ្លាំង នៅគ្រាដែលគាត់ បានឃើញក្រុមស្ត្រី ដែល “មើលទៅមានភាពសប្បាយរីករាយ”...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ អំពីការកើនឡើង ភាពតានតឹង នាពេលថ្មីៗនេះ នៅតាមបន្ទាត់ព្រំដែន រវាង លីបង់-អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Stephane Dujarric បានលើកឡើងថា“...
វូហាន៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចុងក្រោយនេះ ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន បានប្រមូលសំណាកជាង ១០.៣ លានគំរូ សម្រាប់ធ្វើតេស្តអាស៊ីតនុយក្លេរក្នុងរយៈពេល ៣ថ្ងៃ។ ទីក្រុងនេះបានបើកដំណើរការសាកល្បងថ្មីរួមបញ្ចូលទាំងអស់កាលពីថ្ងៃអង្គារ។ នៅចុងថ្ងៃព្រហស្បតិ៍នេះ សំណាកជាង ៥,៥១ លានគំរូ ត្រូវបានធ្វើតេស្ត នេះបើយោងតាមសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយទីស្នាក់ការកណ្តាលបង្ការ និងគ្រប់គ្រងការរាតត្បាតនៃខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ ហើយការធ្វើតេស្តដ៏ធំមួយ...
ប៉េកាំង៖ ក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងទៅនឹងការលក់អាវុធរបស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់ ហើយប្តេជ្ញាថា នឹងកម្ចាត់រាល់អន្តរាគមន៍បរទេស និងការប៉ុនប៉ងណាមួយ ដើម្បីស្វែងរក“ ឯករាជ្យភាពកោះតៃវ៉ាន់” ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសនៅថ្ងៃទី០៤ ខែសីហា ពីសហរដ្ឋអាមេរិក អំពីកិច្ចព្រមព្រៀងលក់អាវុធទៅឱ្យតៃវ៉ាន់ក្នុងតម្លៃ ៧៥០ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងអាវុធនេះមិនអើពើច្បាប់អន្តរជាតិនិងគោលការណ៍ទូទៅ សម្រាប់ទំនាក់ទំនងអន្តរជាតិ និងរំលោភគោលការណ៍ចិនតែមួយ...
បរទេស ៖ រដ្ឋាភិបាលហុងកុងបានថ្កោលទោស ការសម្រេចចិត្តរបស់សេតវិមាន ក្នុងការពន្យាពេលការ និរទេសជនជាតិហុងកុង ចេញពីសហរដ្ឋអាមេរិករយៈពេល ១៨ ខែ ដោយនិយាយកាលពីថ្ងៃសុក្រថា ទង្វើនេះបានជះឥទ្ធិពលដល់ច្បាប់ សន្តិសុខជាតិរបស់ទីក្រុង ដោយសារហេតុផល នយោបាយ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ រដ្ឋាភិបាល ទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការធ្វើនយោបាយ លើបញ្ហាប្រភព ដើមនៃជំងឺកូវីដ ១៩ ដោយបានច្រាន ចោលការ ចោទប្រកាន់របស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនថា មេរោគនេះចេញពីមន្ទីរពិសោធន៍ ជីវរបស់ចិនថា គ្មានមូលដ្ឋាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន...
បរទេស ៖ អនុគណៈកម្មាធិការ ទទួលការព្យាបាល នៅក្រោមគណៈកម្មាធិការជាតិ ដើម្បីបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ប្រទេសវៀតណាម នៅថ្ងៃសុក្របានប្រកាសពីការ ស្លាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ២៩៦ នាក់ នៅក្នុងតំបន់ចំនួន ១៧ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៦...
ភ្នំពេញ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣១នាក់ថ្មី និងមានករណីអ្នកជាសះស្បើយ ៥១នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...