ព័ត៌មានជាតិ

បាក់ប្លង់សេ កំពុងចាក់បេតុង​ សាងសង់ផ្ទះ បណ្ដាលឲ្យកម្មករប្រុសស្រី ៣ នាក់ រងរបួសធ្ងន់ស្រាល

ខេត្តបន្ទាយមានជ័យ ៖ ការដ្ឋានសាងសង់ អាគារផ្ទះសំណាក់មួយកន្លែង កំពុងតែចាក់ប្លង់សេ ស្រាប់តែបណ្ដាលឲ្យបាក់ សង្កត់មនុស្សម្នាក់ បាក់ជើងនិង ២ នាក់ទៀត រងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២១ នៅចំណុចជាប់ផ្លូវជាតិលេខ ៥ ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមជាងនៅកន្លែងកើតហេតុ បានឲ្យដឹងថា ប្លង់សេជាន់ទី១ នៃ ផ្ទះធំមួយខ្នង (គ្រោងជាផ្ទះសំណាក់) នោះ បានបាក់រលំធ្លាក់នៅពេលស៊ីម៉ង់ត៍ នៃរថយន្តក្រឡុកទី៥ បានកំពុងបាញ់ស៊ីម៉ង់ដ៏ចាក់ ។

អធិការរងនគរបាលក្រុងប៉ោយប៉េត លោក ព្រហ្ម ពិសិដ្ឋ បានអោយដឹងថា ក្នុងហេតុការណ៍នោះ មានមនុស្ស៣នាក់រងរបួស ។តែមានតែម្នាក់ ដែលរបួសធ្ងន់បាក់ជើង ឯ២នាក់ទៀតរបួសសស្រាលៗទេ ជនរងគ្រោះទាំងនោះកំពុងបញ្ជូនទៅសង្គ្រោះ។

បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ច កំពុងដំណើរការនីតិវិធី ក្នុងការស៊ើបអង្កេតករណីនេះ៕

To Top