ប៉ារីស៖ ប្រទេសអាឡឺម៉ង់ បារាំង និងអ៊ីស្រាអែល នឹងបន្តផែនការដើម្បីគ្រប់គ្រងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដោយមិនអើពើនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក (WHO) ឱ្យផ្អាករហូតដល់មនុស្សកាន់តែច្រើនត្រូវបានចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក។ ការសម្រេចចិត្ត ដើម្បីឈានទៅមុខ ជាមួយនឹងការចាក់វ៉ាក់សាំង ដូសទី៣ បើទោះបីជាសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លា របស់អង្គការសុខភាពពិភពលោក នៅតែបង្ហាញពីភាពមិនស្មើគ្នាដ៏ធំ ក្នុងការឆ្លើយតប ទៅនឹង ជំងឺរាតត្បាត ខណៈដែលប្រទេសអ្នកមាន កំពុងបង្កើនកម្មវិធី ដើម្បីការពារប្រជាពលរដ្ឋ...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន ១,៤១៩នាក់ ក្នុងនោះ២នាក់ត្រូវបញ្ជួនទៅតុលាការ និងយានយន្តចំនួន ៥៨៤គ្រឿង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ៦៧,១០០,០០០រៀល សរុប៨៨៦ ករណី។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៤២នាក់ និងស្លាប់ ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦១នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤២នាក់ថ្មី និងមានករណីជាសះស្បើយ ១៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.២៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣៥៨នាក់ និងកំពុងសម្រាកព្យាបាល៨១២នាក់ ស្លាប់៦១នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២១ បានចញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់ថ្មី និងមានករណីជាសះស្បើយ៣០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤០៤នាក់ និងកំពុងសម្រាកព្យាបាល២៩៤នាក់...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទAstraZeneca ដែលជាជំនួយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុន ជំហានទី២ ចំនួន៦៦៨,០០០ដូស បានដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ សរុបទាំងអស់គ្រប់ចំនួន ១លានដូស។ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន៣៣២០០០ដូស ជំហានទី១ បានដឹកមកកម្ពុជា កាលពីថ្ងៃទី២៣ កក្កដា...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ថ្មី ក្នុងនោះ (២៨ករណី សហគមន៍ និង៨ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៨១ នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេច ដាក់ស្រុកជាំក្សាន្តទាំងមូល ជាតំបន់ក្រហម រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅកងទ័ព ឱ្យបញ្ចេញរថយន្ត ចំនួន២០០គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរដែលបាន ធ្វើចត្តាឡីស័ក រយៈពេល ១សប្ដាហ៍រួចមកហើយនៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើចត្តាឡីស័កបន្ថែមទៀតនៅតាមបណ្ដាខេត្តជាស្រុកកំណើតរបស់ពួកគេ។ តាមរយៈសារជាសំឡេងនារសៀលថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កិច្ចការទីពីរ គឺសុំឱ្យកងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយដែលត្រៀមរៀបចំប្រមាណជា២០០គ្រឿង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៥០នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៤៩២នាក់ និងកំពុងសម្រាកព្យាបាល១.៤៨៣នាក់ ស្លាប់៤៨នាក់៕