ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសានបានមានប្រសាសន៍ថា សភាសហរដ្ឋអាមេរិក បានធ្វើច្បាប់ ស្តីពី ប្រជាធិបតេយ្យកម្ពុជា ដើម្បីដាក់ទណ្ឌកម្ម ក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា គឺមានតាំងពីយូរណាស់មកហើយ ប៉ុន្តែមិនដែលឃើញភាគីអាមេរិក រឹបអូសទ្រព្យសម្បត្តិ លុយកាក់ ឬបិទទិដ្ឋាកាមិនឲ្យ ចូលអាមេរិកទេ ។ សភាសហរដ្ឋអាមេរិក ដែលមានលោកតំណាងរាស្ត្រ...
បរទេស៖ យោងតាមទីក្រុងសេអ៊ូល បានឲ្យដឹងថា មន្ត្រីការទូតសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីការបន្តកិច្ចពិភាក្សាអាមេរិក-កូរ៉េខាងជើង សម្រាប់ជាលើកដំបូង ចាប់តាំងពីទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាង ភ្ជាប់ឡើងវិញនូវខ្សែទំនាក់ទំនងយោធាបន្ទាន់។ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កិច្ចជំនួបគ្នារវាងតំណាងពិសេសរងអាមេរិក លោក Jung Pak និងលោក Rim Kap-soo ជាអគ្គនាយកនៃការិយាល័យរបបសន្តិភាពរបស់ក្រសួង បានលើកឡើងពីដំណើរការនៃការជួបគ្នាជាមួយកូរ៉េខាងជើងជាថ្មី។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា...
បរទេស៖ ប្រធានរដ្ឋរបស់វៀតណាម លោក ង្វៀនស៊ួនភុក និងភរិយា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហា។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thị Thu Hằng បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ។ យោងតាមសារព័ត៌មាន Vietnam news...
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការយល់ព្រមរបស់ក្រសួងការបរទេសអាមេរិកចំពោះការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ហើយបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ជាមួយភាគីអាមេរិក នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសចិននឹងចាត់វិធានការប្រឆាំងស្របច្បាប់ និងចាំបាច់ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ ជុំវិញការលក់អាវុធរបស់អាមេរិកឲ្យកោះតៃវ៉ាន់ ដែលចិន ចាត់ទុកថា ជាខេត្ដដែលមិនចេះរីងស្ងួតរបស់ខ្លួន។ ជំហរនេះបានកើតឡើងបន្ទាប់ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បានប្រកាសនៅថ្ងៃទី០៤ ខែសីហាថាក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់ប្រព័ន្ធកាំភ្លើងធំធុនស្វ័យប្រវត្តិចំនួន ៤០ គ្រឿងដល់កោះតៃវ៉ាន់ក្នុងកិច្ចព្រមព្រៀងតម្លៃ ៧៥០ លានដុល្លារ។ រដ្ឋាភិបាលបានឲ្យដឹងថា...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ។ សម្ដេច ស ខេង បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវប្រើប្រាស់រថយន្ដនេះ...
ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និង លោកវរៈសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចំរុះចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន យឺហោ ផ្ទះផាតធី (party house) លួចបើកខារាអូខេ ktv...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសសហរដ្ឋ អាមេរិក សម្រាប់ការបង្កឲ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសគុយបា កាលពីខែមុន និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នៅពីក្រោយបាតុកម្មនោះយ៉ាងពិតប្រាកដ។ ប្រជាជនគុយបារាប់ពាន់នាក់ បានធ្វើការតវ៉ាតាមដងផ្លូវ កាលពីថ្ងៃទី១១ ខែកក្កដា ដែលជាការតវ៉ាទ្រង់ទ្រាយធំបំផុតលើកោះកាន់លទ្ធិកុម្មុយនិស្ត នៅក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ ដោយបង្ហាញនូវការខឹងសម្បារជាខ្លាំង ជុំវិញការខ្វះខាតស្បៀងអាហារនិងឱសថ ការដាក់ភ្លើងញឹកញាប់ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល លើវិបត្តិមេរោគកូរ៉ូណា។...
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យប្រទេសជឿនលឿនមួយចំនួន ផ្អាកការចាក់ថ្នាំបង្ការលើកទី ៣ ចំពោះវីរុសកូរ៉ូណាថ្មីរហូតដល់ចុងខែកញ្ញាដោយលើកឡើងថា លទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងចំណោមប្រទេសទាំងអស់ គឺខ្ពស់ជាង អាទិភាព ដោយកត់សម្គាល់ថា មនុស្សជាច្រើនត្រូវតែធ្វើការដើម្បីចិញ្ចឹមជីវិតទោះបីជាមានជំងឺរាតត្បាតក៏ដោយប្រធានអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយថា“ ខណៈពេលដែលមនុស្សរាប់រយលាននាក់ នៅតែរង់ចាំកម្រិតដូសដំបូងរបស់ពួកគេ ប្រទេសអ្នកមានមួយចំនួនកំពុងឆ្ពោះទៅរកកម្រិតដូសទី៣” ។ លោកបានលើកឡើងថា“ យើងត្រូវការការផ្លាស់ប្តូរជាបន្ទាន់ពីវ៉ាក់សាំងភាគច្រើន...
ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបាន រកឃើញមនុស្ស ៨២៨នាក់ទៀត និងយានយន្ត៣៣០គ្រឿង សរុប៤១៩ករណី និងពិន័យជាប្រាក់ ចំនួន ៤៤,០០០,០០០រៀល ។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន...
បរទេស៖ ស្ត្រីជនជាតិស្វីសម្នាក់អាយុ ៥៧ ឆ្នាំត្រូវបានគេរកឃើញស្លាប់ នៅលើថ្មនៅឯទឹកជ្រោះមួយនៅរសៀលថ្ងៃព្រហស្បតិ៍ ដែលត្រូវបានគេជឿថា ត្រូវបានគេចាប់រំលោភ រួចហើយសម្លាប់ចោល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឃើញស្រ្តីដែលស្លាប់មុនគេ គឺ Natthapong Seedam អាយុ ៣១ ឆ្នាំ...