ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថាសមយុទ្ធរួមគ្នាមួយ ដែលមានកងកម្លាំងទ័ពជើងទឹកឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលី ឬហៅកាត់ថាសម្ព័ន្ធមិត្ដ Quad នឹងត្រូវធ្វើឡើងនៅឆ្នាំនេះម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមយុទ្ធដែលបានគ្រោងទុក ដែលត្រូវបានគេហៅថា ម៉ាឡាបា នឹងត្រូវបានធ្វើឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានគោលបំណងរក្សាប្រទេសចិន ឱ្យស្ថិតក្នុងការត្រួតពិនិត្យ ចំពេលដែលការអះអាងរបស់មហាអំណាចអាស៊ីមួយនេះ កាន់តែកើនឡើងនៅក្នុងដែនទឹកក្នុងតំបន់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា ការធ្វើសមយុទ្ធកាលពីឆ្នាំមុន ដោយប្រទេសប្រជាធិបតេយ្យឥណ្ឌូ-ប៉ាស៊ីហ្វិកធំៗ...
ញូវដេលី៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣១,៨១២,១១៤ករណី ដោយករណីឆ្លងថ្មីមានចំនួន ៤២,៩៨២ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៥៣៣ នាក់ត្រូវបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃពុធ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៤២៦,២៩០ នាក់។ នៅក្នុងប្រទេសឥណ្ឌា បច្ចុប្បន្ននេះមានករណីសកម្មចំនួន ៤១១,០៧៦ករណី នៅក្នុងប្រទេសជាមួយនឹងការកើនឡើង...
ប៉េកាំង៖ លោកស្រី Shabaan ទីប្រឹក្សានយោបាយរបស់ប្រធានាធិបតីស៊ីរី បានលើកឡើងថាការចោទប្រកាន់របស់សហរដ្ឋអាមេរិក ទៅលើប្រទេសចិន ជុំវិញដើមកំណើតនៃជំងឺរាតត្បាតកូវីដ-១៩ គឺ“មិនទំនងទាល់តែសោះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិនស៊ីនហួនាពេលថ្មីៗនេះក្នុងពេលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតស៊ីរី-ចិន និងខួបលើកទី ៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលបានប្រារព្ធឡើងនៅទីក្រុងដាម៉ាស។ លោកស្រី បានលើកឡើងថា វាមិនសមស្របនោះទេ ដែលអាមេរិកចោទចិន លើបញ្ហានេះ ព្រោះចិនជាប្រទេស...
បរទេស៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃពុធថា ការបន្តទទូចដាក់ឆន្ទៈរបស់ពួកសកម្មប្រយុទ្ធ Hezbollah គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសតាលីបង់ គឺជាមូលហេតុចម្បងមួយ បង្កឲ្យមានវិបត្តិក្នុងប្រទេសនេះ។ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ក៏បានមានបន្ទូលផងដែរថា ទីក្រុងរីយ៉ាដ មានក្តីព្រួយបារម្ភថា គ្មានលទ្ធផលជាក់ស្តែងសម្រេចបាន នៅក្នុងការស៊ើបអង្កេតចំពោះការផ្ទុះនៅកំពង់ផែ Beirut ដែលបានបំផ្លិញបំផ្លាញផ្នែកនានានៃទីក្រុង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ១៦នាក់ថ្មី ខណៈមានករណី អ្នកជាសះស្បើយចំនួន ៥១នាក់ និងស្លាប់ម្នាក់ ។
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥១នាក់ និងស្លាប់២នាក់។ នេះបើតាមការ បញ្ជាក់របស់លោកអភិបាលខេត្ត នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខអះអាងថា គណបក្សរបស់លោក ផ្តល់ភាពម្ចាស់ការដល់ ថ្នាក់ដឹកនាំរួមការងារ និងមានតម្លាភាពផ្ទៃក្នុងបក្ស មិនពុករលួយ មិនបក្ខពួកនិយមឡើយ ។ នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានលើកឡើងថា« គណបក្សយុវជនកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៨នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៦៨នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨នាក់ថ្មី បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល២៦៧នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវផ្ដល់កិច្ចសហការ ជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការផ្ដល់លិខិតអញ្ជើញ ប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់ឈ្មោះ និងទន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី១២ កញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤...