ព័ត៌មានជាតិ

ដំណឹងល្អ ! មន្រ្តីទូតចិន សារទរកម្ពុជា ដោយ ឆ្នាំ២០២២ បរទេសនឹងបញ្ជាទិញ ផលិតផលខ្មែរច្រើន ក្រោយកម្មករ បានចាក់វ៉ាក់សាំងកូវីដ១៩ ស្ទើរតែគ្រប់គ្នា (Video)

ភ្នំពេញ ៖ មន្រ្តីទូតចិនប្រចាំកម្ពុជា បានបង្ហើបឲ្យដឹងថា នៅឆ្នាំ២០២២នេះ ផលិតផលរបស់កម្ពុជាជាច្រើនមុខ នឹងទទួលបានការបញ្ជាទិញពីបរទេស បន្ទាប់ពីកម្មករស្ទើរគ្រប់គ្នា បានចាក់វ៉ាក់សាំងកូវីដ១៩ ។

លោក Wang Dexin ប្រធានការិយាល័យនយោបាយ អមស្ថានទូតចិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ៥ សីហាថា នៅឆ្នាំ២០២២នេះ មានការបញ្ជាទិញ ពីអ្នកមកខាងក្រៅប្រទេស លើផលិតផលខ្មែរ ដែលផលិតចេញពីរោងចក្រ នៅកម្ពុជា ក្នុងរង្វង់យ៉ាងច្រើន ។

លោកថា ចំនួននៃការបញ្ជាទិញនេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ល្អ និងអបអរសាទរចំពោះកម្ពុជា ដែលមានប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងច្រើន ក្នុងនោះកម្មករផងដែរ។ កម្មករបានទទួលវ៉ាក់សាំងនេះ នឹងមានសមត្ថភាព​ ផលិត ដើម្បីបំពេញតម្រូវការចំពោះអ្នកបញ្ជាទិញពីខាងក្រៅ ។

ប្រភពបន្តថា ការបញ្ជាទិញនេះ ដោយសារកម្មករ របស់ប្រទេសវៀតណាម បានចាក់វ៉ាក់សាំង មានចំនួនតិចតួចបំផុត ដូច្នេះការបញ្ជាទិញ បានបង្វែរគោលដៅ មកកម្ពុជាវិញ ។ ការបញ្ជាទិញនេះ មិនមែន មានតែមកពីចិនទេ សូម្បីទីផ្សារអឺរ៉ុប ក៏មានដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការបញ្ជាទិញ ផលិតផល ពីកម្ពុជានេះ លោក ជុំ សន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំអាមេរិក ក៏កំពុងបញ្ចុះបញ្ចូល ឲ្យមន្រ្តីពាណិជ្ជកម្ម និងសភាអាមេរិក ឲ្យបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ។ ដូចនេះ យុទ្ធនាការ ចាក់វ៉ាក់សាំងផ្ការីករបស់សម្តេចតេជោ ធ្វើឱ្យកម្មករ និងពលរដ្ឋមានភាពស៊ាំ ក្នុងការផលិតទៅ តាមការបញ្ជាទិញពីបរទេស៕

ដោយ៖ សយ សុភា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top