ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការចោទប្រកាន់ដោយគ្មានហេតុផល ប្រឆាំងនឹងប្រទេសដទៃទៀត ទាក់ទងនឹងប្រភពដើមនៃជំងឺឆ្លងកូវីដ-១៩ និងធ្វើការស៊ើបអង្កេតលើមន្ទីរពិសោធន៍ផ្ទាល់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Wenbin បានធ្វើសុន្ទរកថានៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការផ្តោតអារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ទៅលើមន្ទីរពិសោធន៍ជីវសាស្រ្តនៅសាកលវិទ្យាល័យ North Carolina (UNC) និងលោក Ralph Baric...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបិទខ្ទប់កំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ៕
ហាណូយ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានចោទប្រកាន់ចិនជាថ្មីម្តងទៀតពីបទសម្លុតគំរាមកំហែងប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន ជាលើកទី ២ ក្នុងរយៈពេលពីរថ្ងៃដែលលោកស្រី បានវាយប្រហារទីក្រុងប៉េកាំង អំឡុងដំណើរទស្សនកិច្ចថ្នាក់តំបន់ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមប្រមូលដៃគូក្នុងតំបន់ ដើម្បីទប់ទាល់កំណើនសេដ្ឋកិច្ច ឥទ្ធិពលយោធា របស់ចិន។ ក្រសួងការបរទេសចិន បានវាយប្រហារតបតវិញកាលពីថ្ងៃពុធ ហើយចោទអាមេរិកថា បានជ្រៀតជ្រែកចូលកិច្ចការតំបន់ និងរំខានដល់សន្តិភាព។ នៅព្រឹកថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន...
ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA)នៅថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែសីហា ឆ្នាម២០២១ បានផ្តល់ក្តីសង្ឃឹមថា ទីផ្សារអចលនទ្រព្យ នឹងល្អប្រសើរឡើងវិញ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីរាជរដ្ឋាភិបាល ធ្វើការចាក់វ៉ាក់សាំង ជូនពលរដ្ឋស្ទើរគ្រប់ ចំនួនកំណត់។ លោក ពុទ្ធី បានលើកឡើងថា “យើងសង្ឃឹមថាទីផ្សារអចលនទ្រព្យរបស់យើង...
តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន នឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna ចំនួន ១,៦៣ លានដូស បន្ទាប់ពីរបាយការណ៍ថា មានការចម្លងរោគ នៅក្នុងដបវ៉ាក់សាំងជាច្រើន។ ក្រុមហ៊ុនផលិតឪសថ Takeda និងក្រសួងសុខាភិបាល ដែលទទួលបន្ទុកផ្នែកលក់ និងចែកចាយវ៉ាក់សាំង Moderna នៅប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួនបានទទួលរបាយការណ៍ពីមជ្ឈមណ្ឌលចាក់វ៉ាក់សាំងជាច្រើនថាសារធាតុបរទេស...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យ ដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថា ន អគ្គកុង ស៊ុលកម្ពុជា នៅប្រទេសថៃ បានអន្តរាគមន៍ជាមួយ អាជ្ញាធរថៃជួយបញ្ជូនពលរដ្ឋខ្មែរចំនួន ២១នាក់ ដែលមកពីតំបន់ផ្សេងៗ ក្នុងប្រទេសថៃ ទៅឲ្យអាជ្ញាធរកម្ពុជា បន្តតាមច្រកអន្តរជាតិ...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា មេរៀន និងបទពិសោធន៍ ចំនួន៤ ដែលប្រទេសកម្ពុជាអាចរៀនសូត្របានពីព្រឹត្តិការណ៍ នៅអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្ត្រជូរចត់របស់ខ្លួន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានឲ្យដឹងថា...
ហាណូយ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានឲ្យដឹងអំឡុងដំណើររបស់លោកស្រី ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១ លានដូសបន្ថែមទៀត ដល់ប្រទេសនេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ក្នុងអំឡុងពេលពិភាក្សាជាមួយមន្រ្តីវៀតណាម រួមទាំងប្រធានាធិបតីលោក Nguyen Xuan Phuc នៅរដ្ឋធានីហាណូយ លោកស្រី ហារីស ក៏បានផ្តល់ការជូនដំណឹងដល់ប្រទេសចិន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឯកភាពថា ប្រទេសទាំងពីរនឹងរួមដៃគ្នាធ្វើឱ្យស្ថានការណ៍នៅអាហ្វហ្គានីស្ថានមានស្ថិរភាពឡើងវិញ ក្នុងពេលសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំកំពូលទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ កិច្ចពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរ បានកើតឡើងនៅពេលដែលប្រទេសចិន មានបំណងពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងកម្លាំងយោធាអាមេរិក ចេញពីប្រទេសដោយភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បង្ហាញពីសញ្ញានៃការធូរស្រាលក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួផ្លូវការបានដកស្រង់សម្តីលោកស៊ី ជីនពីង ដែលបានប្រាប់ទៅលោកពូទីនថា...
កាលពីពេលថ្មីៗនេះ ដោយសារតែ បញ្ហាកូវីដ១៩ និងការបិទខ្ទប់ច្រក ចេញចូល របស់ប្រទេសថៃ តាង៉ែន (មៀនប៉ៃលិន) របស់កម្ពុជា ត្រូវបានជាប់គាំង មិនអាចនាំចេញ ទៅកាន់ទីផ្សារក្រៅប្រទេស បាន ធ្វើឱ្យប្រជាកសិករ ជាម្ចាស់ចម្ការតាង៉ែន ទទួលរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ។ ដោយមើលឃើញពី ទុក្ខលំបាករបស់ប្រជាកសិករ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...