ព័ត៌មានជាតិ

ទិញតាង៉ែន ជួយបង្កើន ចំណូល កសិករ ១គីឡូ តម្លៃត្រឹមតែ ៨០០ រៀល

កាលពីពេលថ្មីៗនេះ ដោយសារតែ បញ្ហាកូវីដ១៩ និងការបិទខ្ទប់ច្រក ចេញចូល របស់ប្រទេសថៃ តាង៉ែន (មៀនប៉ៃលិន) របស់កម្ពុជា ត្រូវបានជាប់គាំង មិនអាចនាំចេញ ទៅកាន់ទីផ្សារក្រៅប្រទេស បាន ធ្វើឱ្យប្រជាកសិករ ជាម្ចាស់ចម្ការតាង៉ែន ទទួលរង​ការខាតបង់ យ៉ាងធ្ងន់ធ្ងរ។

ដោយមើលឃើញពី ទុក្ខលំបាករបស់ប្រជាកសិករ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ជួយទិញតាង៉ែន ពីប្រជាកសិករ។ ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងដើម្បី ចូលរួមលើកស្ទួយ វិស័យកសិកម្មកម្ពុជា អង្គភាពសារព័ត៌មាន អាស៊ី ប៉ាស៊ីហ្វិក ថាមស៍ (Asia Pacific Times ហៅកាត់ថា AP Times) ដែលជាប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន រួមជាមួយ ក្រុមហ៊ុនសហគ្រាសចិន​នៅកម្ពុជា​បានមូលមតិគ្នា បង្កើតកម្មវិធីទិញនិងលក់ តាង៉ែន ជាពិសេសមួយ ដោយទិញពីកសិករផ្ទាល់ តាមតម្លៃទីផ្សារ ហើយលក់ចេញវិញ ក្នុងតម្លៃលក្ខណៈ សប្បុរសធម៌ ធ្វើយ៉ាងណា​ឱ្យប្រជាកសិករ ដែល​ជាអ្នកលក់ ទទួលបាន ប្រាក់ចំណូលសមរម្យ ហើយអ្នកទិញ ទទួលបានតាង៉ែន ក្នុងតម្លៃពិសេស ដែលពុំធ្លាប់មាន ដែលកម្មវិធី​ពិសេសនេះ មាននៅក្នុង​កម្មវិធី E-Get S។

ផ្លូវឆ្ពោះទៅចម្ការតាង៉ែនខេត្តប៉ៃលិន (រូបភាព៖ AP Times)

ពេលនេះ តាង៉ែន ដែលមានឱជារសផ្អែមឆ្ងាញ់ ទាំងនេះ ត្រូវបាននាំចូលមកដល់ រាជធានីភ្នំពេញ ហើយ! អ្វីដែលកាន់តែពិសេសនោះ គឺចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ទៅ រាល់ការកុម្ម៉ង់ទិញតាង៉ែន តាមរយៈ E-Get S គឺមានតម្លៃត្រឹមតែ ៨០០ រៀល (០,២ ដុល្លារអាម៉េរិក) ក្នុង ១ គីឡូក្រាមតែប៉ុណ្ណោះ។

តម្លៃដ៏ពិសេសនេះ គឺបានមកដោយសារកម្មវិធី សប្បុរសធម៌ដែលបង្កើតឡើង រួមគ្នា ដោយអង្គភាព សារព័ត៌មាន AP Times E-Get S និង ក្រុមហ៊ុនដឹកជញ្ជូន P2F។

កសិករប្រមូលផលតាង៉ែន (រូបភាព៖ AP Times)

AP Times» E-Get S និង ក្រុមហ៊ុនដឹកជញ្ជូន P2F បានរួមសហការគ្នា បង្កើត ក្រុមអ្នកទិញ និងរថយន្តដឹកជញ្ជូន ហើយធ្វើដំណើរឆ្ពោះ ទៅកាន់ទីជនបទ នៃខេត្តប៉ៃលិន ដែលមានចម្ងាយជិត ៤០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដើម្បីទិញតាង៉ែន ពីកសិករ ដោយផ្ទាល់តែម្តង។

កសិករប្រមូលផល តាង៉ែន (រូបភាព៖ AP Times)

ដើម្បីរក្សាបាននូវភាពថ្មីស្រស់របស់តាង៉ែន ក្រុមការងារបានធ្វើការ ២៤ ម៉ោង ដោយគ្មានឈប់សម្រាក ក្រោយពេលទិញ និងដឹកតាង៉ែន មកដល់ភ្នំពេញ ក៏ចាប់ផ្តើមចម្រាញ់ យកតាង៉ែន ដែលល្អៗ ប្រកបដោយគុណភាព ហើយធ្វើការវេចខ្ចប់ ដាក់លក់តាម កម្មវិធី E-Get S ភ្លាមៗ តែម្តង។

ក្រុមការងាររៀបចំដឹកតាង៉ែនមកភ្នំពេញ (រូបភាព៖ AP Times)

ដោយសារតែ មានសាច់ច្រើន និងមានរសជាតិ ផ្អែមឆ្ងាញ់ តាង៉ែនមាន ឈ្មោះ ល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ អតិថិជន ទូទាំងពិភពលោក។ ប៉ុន្តែដោយសារតែ សង្វាក់ផលិតកម្មកសិកម្មកម្ពុជា មិនទាន់ពេញលេញ និងទីផ្សារមានកម្រិត តាំងពីដើមមកតាង៉ែនភាគច្រើន គឺត្រូវបាននាំចេញ​ទៅកាន់ប្រទេសថៃ ដោយមានតែមួយផ្នែកប៉ុណ្ណោះ ដែលត្រូវបានរក្សាទុកលក់ នៅទីផ្សារក្នុងស្រុក ដូច្នេះសូម្បីតែអ្នករស់នៅ ទីក្រុងភ្នំពេញ​ក៏កម្រ នឹងបានទទួលទាន តាង៉ែនដែរ។

រៀបចំវេចខ្ចប់តាង៉ែន ដើម្បីដឹកមកភ្នំពេញ (រូបភាព៖ AP Times)

ម្ខាងជាកសិករពិបាក រកទីផ្សារតាង៉ែន ម្ខាងទៀតជាអតិថិជនពិបាករកទិញតាង៉ែន បន្ទាប់ពី AP Times E-Get S និង ក្រុមហ៊ុនដឹកជញ្ជូន P2F មើលឃើញផលលំបាក របស់ទីផ្សារ ក៏នាំគ្នាផ្តួចផ្តើម កម្មវិធីសង្គ្រោះ កសិករភ្លាមៗ ហើយសង្ឃឹមថា តាមរយៈ កិច្ចសហប្រតិបត្តិការ លើកនេះ អាចស្វែងរកវិថីនៃ “ប្រព័ន្ធផ្សព្វផ្សាយ+វេទិកា” មួយ ដើម្បីបើកទំលាយផ្នែកលក់ និងផ្នែកទិញតាមរយៈបង្កើតជាទីផ្សារ ជួយសម្រួល​ដល់កសិករ និងអតិថិជនទាំងឡាយ ចូលរួមជំរុញ ការអភិវឌ្ឍវិស័យ កសិកម្មកម្ពុជា។

យើងសង្កេតឃើញថា ជនជាតិចិនមា នការចាប់អារម្មណ៍ និងចូលចិត្ត បរិភោគ​បន្លែផ្លែឈើ ដែលជាកសិផលរបស់កម្ពុជា យ៉ាងខ្លាំង ប៉ុន្តែដោយសារ​ខ្សែសង្វាក់ ផលិតកម្ម និងទីផ្សារកសិកម្មកម្ពុជា នៅមានកម្រិត ជាហេតុធ្វើឱ្យជនជាតិចិន ពិបាកក្នុងការស្វែងរកកសិផល ខ្មែរដែលប្រកបដោយ គុណភាព និងតម្លៃសមរម្យ។ ដូច្នេះ AP Times ប្រព័ន្ធផ្សព្វផ្សាយចិន និងក្រុមហ៊ុន​សហគ្រាសចិន នៅកម្ពុជានឹងដើរតួនាទី ជាស្ពានតភ្ជាប់កសិករ​និងអតិថិជន ជាពិសេស បើកទីផ្សារ កសិផលខ្មែរ សម្រាប់ជនជាតិចិន នៅកម្ពុជា ដើម្បីចូលរួមជំរុញ និងអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់កម្រិត ជីវភាពកសិករកម្ពុជា។

ផ្លែតាង៉ែន ត្រូវបានវេចខ្ចប់ ដាក់ក្នុងថង់ប្លាស្ទិក យ៉ាងត្រឹមត្រូវ (រូបភាព៖ AP Times)

AP Times ​មានអាសយដ្ឋាន នៅរាជធានីភ្នំពេញប្រទេសកម្ពុជា គឺជាវេទិកា​នៃ​បណ្តុំ​ផ្សព្វផ្សាយ ដែលគ្របដណ្តប់ លើតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានវេទិកាផ្សព្វផ្សាយ តាម​រយៈ APP ប្រព័ន្ធផ្សព្វផ្សាយ​បែបទំនើប តាមរយៈ​បណ្តាញសង្គម និង ការបោះ​ពុម្ពផ្សាយ​​ជាលក្ខណៈពិសេស ដោយផ្តោតសំខាន់ ទៅលើការផ្សាយព័ត៌មាន បែប​ស៊ីជម្រៅ ម៉ឺងម៉ាត់ សត្យានុម័ត និង ការពិតជាក់ស្តែង។ AP Times នឹងអភិវឌ្ឍខ្លួន ឱ្យក្លាយជាកម្លាំងថ្មី​ ដ៏សំខាន់មួយ នៃប្រព័ន្ធផ្សព្វផ្សាយ​ភាសាចិន នៅកម្ពុជា៕

To Top
×