នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។ ជនសង្ស័យទី១ ឈ្មោះ ប៉ិន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី...
បរទេស៖ ព័ត៌មាននេះកើតឡើងចំពេល កិច្ចខិតខំប្រឹងប្រែងខ្លាំងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅណាតូ ក្នុងការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ដែលបានធ្វើការឱ្យកងកម្លាំងបរទេស។ មេដឹកនាំនៃក្រុមប្រទេស G7 បានដាក់សម្ពាធប្រធានាធិបតីអាមេរិកលោក Joe Biden ឱ្យពន្យាពេលការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ហួសពីថ្ងៃផុតកំណត់ថ្ងៃទី ៣១ ខែសីហា ដែលបានព្រមព្រៀងជាមួយក្រុមសកម្មប្រយុទ្ធ ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ -១៩ ចំនួន ១២,០៦៧ ករណីនៅថ្ងៃអង្គារនេះ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនដឡើងល់ ១,៨៦៩,៦៩១ ករណី ។ ក្រសួងសុខាភិបាលហ្វីលីពីនបានបន្ថែមថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣២,២៦៤ នាក់បន្ទាប់ពីអ្នកជំងឺ ៣០៣ នាក់ទៀត បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះបើយោងតាមការចុះផ្សាយ...
ហូជីមិញ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថាសមាជិកសភានៃទីក្រុងហូជីមិញភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃអង្គារនេះបានជ្រើសរើសលោក ផាន់ វ៉ាន់ម៉ៃ ជាប្រធានគណៈកម្មាធិការប្រជាជនក្រុងថ្មី សម្រាប់ឆ្នាំ ២០២១-២០២៦ ជំនួសលោកង្វៀន ថាញ់ភុង។ លោក ម៉ៃ អាយុ ៤៨ ឆ្នាំបានឈ្នះការបោះឆ្នោតដោយមានអត្រាយល់ព្រម ៩៧,៧៥ ភាគរយនៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយគណៈកម្មាធិការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយបង្ហាញពីផែនការសកម្មភាពរបស់លោក ក្នុងនោះលោក ម៉ៃ បានលើកឡើងថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានភ្លៀងបន្តធ្លាក់កម្រិតបង្គួរ ទៅខ្លាំង ក្នុងបរិមាណ ១២០ មីលីម៉ែត្រ បណ្តាលឲ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក។ សូមរំលឹកថា ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹង នៅរយៈពេលនេះនៅកម្ពុជា...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយក្រុមការងារស្ថានទូត បាននាំយកអំណោយ ជាកញ្ចប់ស្បៀងអាហារ ដើម្បីចែកជូន ប្រជាពលរដ្ឋ/ពលករកម្ពុជាចំនួន ១២០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ (red zone) ក្នុងស្រុក Sungai...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ដោយឆ្លើយតបតាមសំណើ របស់ប្រជាពលរដ្ឋយើង ដែលមានបំណងវិល ត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍ ជាមួយអាជ្ញាធរថៃ និងជួលរថយន្តដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រមូលផ្តុំគ្នា មកពីតំបន់ផ្សេងៗ ក្នុងប្រទេស...
បរទេស ៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ បានយល់ព្រមឈរឈ្មោះ ជាបេក្ខភាពអនុប្រធានាធិបតី របស់បក្សកាន់អំណាច នៅក្នុងការបោះឆ្នោតឆ្នាំក្រោយ នេះបើតាមសម្តី គណបក្ស PDP-Laban និយាយនៅថ្ងៃអង្គារនេះ ។ គណបក្ស PDP-Laban បានធ្វើសេចក្តីប្រកាសនេះ នៅមុនកិច្ចប្រជុំសភាជាតិ នាថ្ងៃទី០៨ ខែកញ្ញា...
បរទេស៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានចោទប្រកាន់ចិន ពីបទប្រើប្រាស់ការបង្ខិតបង្ខំនិងការគម្រាម ដើម្បីគំាទ្រដល់ការអះអាងកម្មសិទ្ធិខុសច្បាប់នៅដែនសមុទ្រចិនខាងត្បូង ស្របពេលដែលលោកស្រីស្វះស្វែងប្រមូលប្រទេសនៅស៊ីរី ប្រឆាំងនឹងទីក្រុងប៉េកាំង និងបង្កើនភាពជឿជាក់របស់អាមេរិក ក្រោយការដកទ័ពអាមេរិកចេញពីអាហ្វហ្គនីស្ថាន។ នៅក្នុងសុន្ទរកថារបស់លោកស្រីក្នុងប្រទេសសិង្ហបុរី លោកស្រីប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះ “យើងដឹងថា ទីក្រុងប៉េកាំង បន្តធ្វើការបង្ខិតបង្ខំ សម្លុតគម្រាម និងបង្កើតការអះអាងកម្មសិទ្ធិលើផ្នែកដ៏ធំនៃដែនសមុទ្រចិនខាងត្បូង”។ តាមសេចក្តីរាយការណ៍ លោកស្រី...
ភ្នំពេញ ៖ លោក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន៍ និងបច្ចេកវិទ្យា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងសម្រួលដល់ជនបរទេស ដែលកំពុងជាប់គាំ ងនៅកម្ពុជា ដោយសារវិបត្តិជំងឺកូវីដ-១៩។នេះបើ យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍...