ព័ត៌មានជាតិ

ភ្លៀងបន្តធ្លាក់​ បណ្តាលឲ្យទឹកជន់លិច​ នៅតំបន់ទំនាបមួយចំនួន ក្នុងក្រុងព្រះសីហនុ

ភ្នំពេញ​ ៖​ ក្រសួងធនធានទឹក​ និងឧតុនិយម​ បានបញ្ជាក់ថា​ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១​ មានភ្លៀងបន្តធ្លាក់កម្រិតបង្គួរ ទៅខ្លាំង ក្នុងបរិមាណ ១២០ មីលីម៉ែត្រ​ បណ្តាលឲ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក​ ក្រសួងធនធានទឹក។

សូមរំលឹកថា​ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹង នៅរយៈពេលនេះនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងតាមតំបន់ និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×