នាពេលថ្មីៗនេះលោកសម រង្សីបានធ្វើការប្រកាស ក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោកថា ខ្លួនបានធ្វើដំណើរដល់ប្រទេស សហរដ្ឋអាមេរិកហើយ ប៉ុន្តែមិនបានបញ្ជាក់អំពី ព័ត៌មានអ្វីបន្ថែមទៀតនោះឡើយ ដូចជាគោលបំណង នៃការធ្វើដំណើរទស្សនៈកិច្ចនេះ ឬផែនការអ្វីនោះទេ។ ទោះបីជាយ៉ាងណាក្ដី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានដាក់ការសង្ស័យថា អតីតប្រធានគណបក្ស សង្រ្គោះជាតិ ទៅសហរដ្ឋអាមេរិក ក្នុងគោលបំណង...
កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងស្ដីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា នូវដូសជំរុញ ឬដូសទី៣ ជូនដល់ប្រជាពលរដ្ឋ អាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសេល ដូសទី១ និងដូសទី២ រួចរាល់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ៕
រ៉ូម៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល មកពីក្រុមប្រទេស សេដ្ឋកិច្ចទាំង២០ (G-20) បានបោះជំហានឆ្ពោះ ទៅរកផែនការទប់ស្កាត់ ការរីករាលដាល នៃមេរោគឆ្លង ក្នុងចំណោមប្រជាជន ងាយរងគ្រោះ នៅក្នុងប្រទេសក្រីក្រ ដោយព្រមព្រៀងគ្នា ផ្ដល់ជាជំនួយវ៉ាក់សាំង។ បន្ទាប់ពីការពិភាក្សាអស់រយៈពេលពីរថ្ងៃរដ្ឋមន្ត្រីបានយល់ព្រមលើផែនការទូលំទូលាយ ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ និងវ៉ាក់សាំង ដើម្បីបន្ថយការរីករាលដាល នៃជំងឺរាតត្បាត នៅក្នុងប្រទេសក្រីក្របំផុតនេះបើយោងតាម រដ្ឋមន្ត្រីសុខាភិបាល អ៊ីតាលី...
យូអិន៖ បេសកកម្មគាំទ្រ របស់អង្គការសហប្រជាជាតិនៅលីប៊ី (UNSMIL) បានកោតសរសើរ ចំពោះការសម្រេចចិត្តរបស់អាជ្ញាធរលីប៊ី ក្នុងការដោះលែងអាល់សាដាឌី កាដាហ្វីកូនប្រុសរបស់អតីត មេដឹកនាំលោក មួម៉ា កាដាហ្វី ដែលត្រូវបានផ្តួលរំលំ និងសម្លាប់កាលពីឆ្នាំ២០១១ រួមជាមួយមន្រ្តីដទៃទៀត នៃអតីតរបបនេះ។ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី កត់សំគាល់ពីការដោះលែងលោក អាល់សាដាឌី កាដាហ្វី នៅថ្ងៃទី០៥ ខែកញ្ញា រួមជាមួយលោកអាម៉េដ...
ភ្នំពេញ៖ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការឃាត់ យានយន្តដឹកជញ្ជូនខ្សាច់ ធុនធ្ងន់ ចំនួន៦គ្រឿង ផាកពិន័យ និងឃាត់ទុកចំនួន១ឆ្នាំ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងខេត្តកំពង់ស្ពឺ។ យោងតាមក្រសួងសាធរណការនិងដឹកជញ្ជួន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យានយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថាសហរដ្ឋអាមេរិក នឹងស្តាប់សំលេង គោលបំណង និងសមហេតុផល របស់សហគមន៍អន្តរជាតិ និងជាអ្នកគាំទ្រ ជាជាងធ្វើឱ្យអន្តរាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ និងប្រភពដើមនៃ វីរុស នេះ។ អ្នកនាំពាក្យលោក វ៉ាង វេនប៊ីន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយលើសុន្ទរកថា...
កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្ដាលដែលមានហានិភ័យទាប មុនដល់ការបើកសាលារៀន រដ្ឋ និងឯកជនដែលជាសាលាគោលដៅសាកល្បងមុនគេ ឡើងវិញ ។ លោក...
សហរដ្ឋអាមេរិក បានព្យាយាមម្ដងហើយ ម្ដងទៀតក្នុងការស្វែងរកប្រភព នៃវីរុសកូវីដ-១៩ ដោយផ្អែកទៅលើការសន្និដ្ឋានមួយ គឺវីរុសនេះ បានលេចធ្លាយចេញពីមន្ទីពិសោធន៍ នៃទីក្រុងវូហាន ប្រទេសចិន ទោះបីជាមានការជំទាស់ និងបដិសេធពីប្រទេសចិនក្ដី ទាក់ទងទៅនឹងការសន្និដ្ឋាន ឬទ្រឹស្ដីនៃការផ្ទុះចេញ ពីមន្ទីពិសោធន៍របស់ខ្លួន។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពីប្រភពនៃវីរុសនេះផងដែរថា ភាគរយតិចតួចណាស់ ដែលជំងឺនេះ គឺបង្កើតឡើងដោយមនុស្ស...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យសុំចុះឈោ្មះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ ការងារនឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប នាថ្ងៃទី៦ ខែកញ្ញា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាល សហព័ន្ធបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើនឡើងលើសពី៣៣លាននាក់ហើយ នៅក្នុងប្រទេសឥណ្ឌាដែលមានចំនួន៣៣.០២៧.៦១២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន៣៨.៩៤៨នាក់ ត្រូវបានគេរាយការណ៍ក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះ នៅទូទាំងប្រទេស ។ ក្រៅពីនេះ មានអ្នកស្លាប់បន្ថែមទៀតចំនួន២១៩នាក់ ត្រូវបានចុះក្នុងបញ្ជីដោយសារជំងឺឆ្លងរាតត្បាតចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់៤៤០.៧៥២នាក់ ។...