បរទេស៖ លោក Thamanat Prompow ដែលជាអគ្គលេខាធិការនៃគណបក្ស Palang Pracharath ដែលជាសម្ព័ន្ធស្នូលត្រូវបានបណ្តេញចេញពីតំណែងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោកស្រី Narumon Pinyosinwat ដែលមកពីគណបក្សតែមួយ ក៏បានបាត់បង់ការងារជាអនុរដ្ឋមន្ត្រីក្រសួងការងារ ផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ មេត្រូ II មានទីតាំងផ្ទះលេខ២៨ប៊ីស ផ្លូវលេខ១៧២ សង្កាតផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ នេះបើយោងតាមលិខិតរបស់ក្រសួងចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ៕
ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជិត១០ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងផ្ទះមួយកន្លែង ជិតម្តុំផ្សារតូច ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តបាញ់ទឹក ជាច្រើនគ្រឿង មកពីស្នងការដ្ឋាន រាជធានីភ្នំពេញ រដ្ឋបាលខឬស្ស៊ីកែវ និងខណ្ឌជ្រោយចង្វារជាដើម ៕
Breaking: ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ជួបតាមទូរស័ព្ទ ជាមួយសមភាគីចិន លោក ស៊ី ជិនពីង ជាលើកដំបូង ក្នុងរយៈពេល៧ខែ ចុងក្រោយនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP។ មន្រ្តីសេតវិមាន និយាយថា ការស្វែងរក ដើម្បីធានាថា “ការប្រកួតប្រជែង” រវាងមហាអំណាចទាំងពីរ មិនក្លាយជា“ ជម្លោះ”...
(ភ្នំពេញ) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១៖ 1 ថ្ងៃ ដូច 1 ឆ្នាំ អ៊ីចឹង…! យូរដូចរង់ចាំម៉ាក់មកពីផ្សារចឹង…! ក្រុមហ៊ុន យល់ច្បាស់ពីអារម្មណ៍របស់អតិថិជនទាំងអស់! ដូច្នេះទើបថ្ងៃនេះក្រុមហ៊ុន សាមសុង បានប្រញាប់ប្រកាសដាក់លក់នូវ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សាលារៀន និងគ្រឹះស្ថានអប់រំ ជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួល ក្នុងការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើ ក្នុងចំណោមកុមារ សិស្សានុសិស្ស និងយុវជន ផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថពួកគេចំពោះអនាម័យ និងបរិស្ថាន។ ក្នុងពិធីប្រគល់ជ័យលាភី មេដាយមាស សាលាមេត្រីបរិស្ថាន ជូនសាលាបឋមសិក្សាវត្តចែង ស្ថិតនៅក្នុងភូមិវត្តចែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ឃើញថា ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ត្រូវបន្តពួតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំង យកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាព សង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយ សម្រាប់អនាគតរួមគ្នា» នាថ្ងៃទី១០...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា បើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយ សម្រាប់អនាគតរួមគ្នា» ៕
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងជួយខ្លួនឯងឲ្យសម្រេចបានស្ថិរភាព និងយកឈ្នះអំពើហិង្សានិងភាពជ្រុលនិយមនានា។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Faisal bin Farhan ក៏បានធ្វើការបញ្ជាក់អំពីការគាំទ្ររបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះជម្រើសរបស់ប្រជាជន អាហ្វហ្គានីស្ថាន ក្នុងការបង្កើតអនាគតរបស់ប្រទេសខ្លួនឯង ដោយគ្មានការជ្រៀតជ្រែកពីបរទេសខាងក្រៅ។ ទ្រង់បានមានព្រះបន្ទូលបន្ថែមទៀតថា...
បរទេស៖ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងរួមបញ្ចូលស្ត្រី នាពេលអនាគត។ កាលពីថ្ងៃអង្គារក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាន ដែលមិនមានរដ្ឋមន្ត្រីជាស្ត្រីឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zabihullah Mujahid ជាមួយសារព័ត៌មាន BFMTV កាលពីថ្ងៃពុធថា «រដ្ឋាភិបាលនេះជារដ្ឋាភិបាលបណ្តោះអាសន្ន។...