ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្នុងខែសីហា ឆ្នាំ២០២១ ក្រុមការងារដានគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច ទទួលសំណូមពរ និងសំណួរពីប្រជាពលរដ្ឋ ចំនួន១៦២គណនី ក្នុងនោះ ឆ្លើយតប និងដោះស្រាយ ចំនួន៧២គណនី។ តាមរយៈគេហំទ័ពរហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោកស្រីបណ្ឌិត ចាណែត ឃីង (Janet King) ដែលជាសមាជិកក្រុមប្រឹក្សា ភិបាល នៃសមាគមអាដហុក បានទទួលមរណភាពវេលាម៉ោង ៣ទៀបភ្លឺ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការចេញផ្សាយរបស់សមាគមអាដហុក នាថ្ងៃ១០ កញ្ញា...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើពិធីព្យុហយាត្រាយោធាទាំងយប់ ដើម្បីអបអរគម្រប់ខួបលើកទី៧៣ឆ្នាំនៃការបង្កើតប្រទេសរបស់ខ្លួន ប៉ុន្តែមិនមានដាក់បង្ហាញអាវុធថ្មីណាមួយនោះទេ។ យោងតាមរូបថតមួយដែលចេញដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA និងកាសែត Rodong Sinmun មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីព្យុហយាត្រា ដែលមានទំហំតូចជាងកម្មវិធីក្នុងឆ្នាំថ្មីៗកន្លងទៅនោះ។ ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន បានធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរវវិត្តន៍ ដើម្បីពិនិត្យមើលថា តើកូរ៉េខាងជើងនឹងដាក់បង្ហាញឧបករណ៍យោធា ថ្មីណាមួយដែរឬទេ...
បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ នឹងបន្តកិច្ចពិភាក្សាសេដ្ឋកិច្ច លំដាប់ខ្ពស់ ជាមួយប្រទេសម៉ិកស៊ិក ដែលបានផ្តួច ផ្តើមបង្កើតឡើង កាលពីប៉ុន្មានឆ្នាំមុន ដោយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ។ សេតវិមានបាននិយាយពីមុនថា កិច្ចពិភាក្សាគ្នា នៅថ្ងៃព្រហស្បតិ៍នេះ នឹងផ្តោតលើគោលការណ៍សំខាន់ៗ ចំនួន៤ គឺកសាងចំណងមិត្តភាព...
បរទេស ៖ អ្នកបកប្រែជនជាតិ អាហ្វហ្គានីស្ថាន សរុបចំនួន ២៣ នាក់ ដែលបានជួយប្រទេស ដាណឺម៉ាក ក្នុងអំឡុង ពេលបេសកកម្ម ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន គឺត្រូវបានផ្តល់សិទ្ធិឱ្យរស់នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Copenhagen បានបង់ប្រាក់ ។ នេះបើតាមការផ្សាយ របស់កាសែត Berlingske...
ភ្នំពេញ៖ ក្រសួង សុខាភិបាល បានប្រកាសឲ្យដឹងនៅថ្ងៃទី១០ កញ្ញានេះថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) សរុបចំនួន ៣.៧៣១នាក់ ក្នុងនោះស្រី ១.៩០៤នាក់ ដែលប៉ះពាល់លើ២៤ រាជធានី...
បរទេស ៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ថា មានករណីឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ១៦ ០៣១ ករណី និងមានអ្នកស្លាប់ចំនួន ២២០ នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងមុន ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩...