កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្ដាលដែលមានហានិភ័យទាប មុនដល់ការបើកសាលារៀន រដ្ឋ និងឯកជនដែលជាសាលាគោលដៅសាកល្បងមុនគេ ឡើងវិញ ។ លោក...
សហរដ្ឋអាមេរិក បានព្យាយាមម្ដងហើយ ម្ដងទៀតក្នុងការស្វែងរកប្រភព នៃវីរុសកូវីដ-១៩ ដោយផ្អែកទៅលើការសន្និដ្ឋានមួយ គឺវីរុសនេះ បានលេចធ្លាយចេញពីមន្ទីពិសោធន៍ នៃទីក្រុងវូហាន ប្រទេសចិន ទោះបីជាមានការជំទាស់ និងបដិសេធពីប្រទេសចិនក្ដី ទាក់ទងទៅនឹងការសន្និដ្ឋាន ឬទ្រឹស្ដីនៃការផ្ទុះចេញ ពីមន្ទីពិសោធន៍របស់ខ្លួន។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពីប្រភពនៃវីរុសនេះផងដែរថា ភាគរយតិចតួចណាស់ ដែលជំងឺនេះ គឺបង្កើតឡើងដោយមនុស្ស...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យសុំចុះឈោ្មះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ ការងារនឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប នាថ្ងៃទី៦ ខែកញ្ញា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាល សហព័ន្ធបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើនឡើងលើសពី៣៣លាននាក់ហើយ នៅក្នុងប្រទេសឥណ្ឌាដែលមានចំនួន៣៣.០២៧.៦១២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន៣៨.៩៤៨នាក់ ត្រូវបានគេរាយការណ៍ក្នុងអំឡុងពេល២៤ម៉ោង កន្លងទៅនេះ នៅទូទាំងប្រទេស ។ ក្រៅពីនេះ មានអ្នកស្លាប់បន្ថែមទៀតចំនួន២១៩នាក់ ត្រូវបានចុះក្នុងបញ្ជីដោយសារជំងឺឆ្លងរាតត្បាតចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់៤៤០.៧៥២នាក់ ។...
បរទេស៖ ក្រុមតាលីបង់ បានរារាំងការហោះហើរ របស់យន្តហោះយ៉ាងតិច ៦គ្រឿង ដែលមានចែងក្នុងការជម្លៀសមនុស្សរាប់រយនាក់ ដែលកំពុងស្វែងរកភៀសខ្លួន ចេញពីអាហ្វហ្គានីស្ថាន។ នេះបើតាមការលើកឡើង របស់មន្រ្តីជាន់ខ្ពស់ បក្សសាធារណរដ្ឋរបស់អាមេរិក។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Michael McCaul...
សហរដ្ឋអាមេរិក បានដកកងទ័ពរបស់ខ្លួន ស្ទើរតែទាំងស្រុង ពីប្រទេសអាហ្វហ្កានីស្ថាន ដែលជាទីប្រយុទ្ធដ៏យូរលង់មួយរបស់ខ្លួន ដោយប្រើការចោទប្រកាន់ថា នៅទីនោះគឺមានក្រុមភេរវកម្ម និងក្រុមភេរវកម្ម Al Qaeda ប្រើប្រាស់ទីនោះជាមូលដ្ឋាន ដើម្បីធ្វើការវាយប្រហារ ទៅលើសហរដ្ឋអាមរិក ហើយក្រុមតាលីបង់ បានទាញយកឱកាសនេះ ដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានទាំងមូល បន្ទាប់ពីបានធ្វើការវាយសម្រុក ចូលទៅដល់ទីក្រុងកាប៊ូល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោក...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២០នាក់ និងពិន័យជាប្រាក់់ចំនួន ២,២០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២០ ករណី ៖ ១.ឃាត់ខ្លួន (អប់រំ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសពីការបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយរន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨-១៤កញ្ញា ខណៈរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនអាចប្រឈមនឹង ជំនន់ទឹកភ្លៀងផងដែរ៕
ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មី ដែលបានបញ្ជាក់នៅថ្ងៃចន្ទ ចំនួន១២.៤៨១នាក់ ក្នុងនោះរាប់ទំាងអ្នកឆ្លងក្នុងស្រុក១២.៤៧៧នាក់ និង៤នាក់ជាអ្នកឆ្លងជំងឺនាំចូល ។ ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺថ្មី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ៥៣៦.៧៨៨នាក់...
បរទេស៖ កោះតៃវ៉ាន់នៅថ្ងៃចន្ទ បានធ្វើការអះអាងថា កងកម្លាំងទ័ពអាកាស របស់ប្រទេសចិន ក្នុងទ្រង់ទ្រាយធំមួយ បានធ្វើការហោះហើរ ដោយខុសច្បាប់ ពីលើដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ។ ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ បានបញ្ជាក់ថាយន្តហោះចម្បាំង សរុប១៩គ្រឿង ព្រមទាំងយន្តហោះ ទម្លាក់គ្រាប់បែកមួយចំនួនផង បានធ្វើការហោះហើរ ចូលមកក្នុងតំបន់ដែន អាកាសរបស់កងកម្លាំងការពារជាតិ ឬហៅថា ADIZ ដែលជាសកម្មភាពកោះតៃវ៉ាន់...