ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ បញ្ឈប់យន្តហោះ ៦ គ្រឿង ដែលដឹកពលរដ្ឋអាមេរិក មិនឱ្យចេញពី អាកាសយានដ្ឋានអាហ្វហ្គានីស្ថាន

បរទេស៖ ក្រុមតាលីបង់ បានរារាំងការហោះហើរ របស់យន្តហោះយ៉ាងតិច ៦គ្រឿង ដែលមានចែងក្នុងការជម្លៀសមនុស្សរាប់រយនាក់ ដែលកំពុងស្វែងរកភៀសខ្លួន ចេញពីអាហ្វហ្គានីស្ថាន។ នេះបើតាមការលើកឡើង របស់មន្រ្តីជាន់ខ្ពស់ បក្សសាធារណរដ្ឋរបស់អាមេរិក។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Michael McCaul មកពីរដ្ឋតិចសាស់ បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា « យើងមានយន្តហោះចំនួន ៦ នៅអាកាសយានដ្ឋាន Mazar Sharif, យន្តហោះចំនួន ៦ ដែលមានពលរដ្ឋអាមេរិកនៅលើនោះដូច ដែលខ្ញុំនិយាយរួមជាមួយអ្នកបកប្រែទាំងនេះ ហើយតាលីបង់កំពុងចាប់ពួកគេធ្វើជាចំណាប់ខ្មាំង សម្រាប់ការទាមទារនៅពេលនេះ»។

ផ្ទាំងពាណិជ្ជកម្ម

លោកបាននិយាយលម្អិតថា « ជើងហោះហើរទាំងនេះរួចរាល់អស់ហើយ ហើយតាលីបង់នឹងមិនអនុញ្ញាតឱ្យពួកគេចាកចេញពីអាកាសយានដ្ឋានឡើយ»។

អាកាសយានដ្ឋានដែលស្ថិតនៅក្នុងចម្ងាយជាង ២៦០ ម៉ាយល៍ពីអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល ជាកន្លែងដែល ជើងហោះហើរយោធាបានជម្លៀសប្រជាជនអាមេរិកនិងសម្ព័ន្ធមិត្តរាប់ពាន់នាក់ ចេញពីប្រទេស ចំពេលក្រុមតាលីបង់កាន់កាប់៕

To Top
×