ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបដិសេធ ចំពោះការចុះផ្សាយថា សកម្មភាពសមត្ថកិច្ចនគរបាល ដាក់ពង្រាយអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ធ្វើឡើងដើម្បីរកប្រាក់ ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ។ នេះបើតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ ការបកស្រាយបំភ្លឺ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មានការកើនឡើង ដោយសារបញ្ហាជាច្រើន ជាពិសេស បុគ្គលមួយចំនួន មិនអនុវត្តវិធានការ សុខាភិបាលឲ្យត្រឹមត្រូវឡើយ។ ការលើកឡើងរបស់លោកស្រី បន្ទាប់ពីប៉ុន្មានថ្ងៃនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច បិទខ្ទប់ផ្សារថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ដែលមានអាជីវករ វិជ្ជមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១០,០១១ ករណីដែលត្រូវបានចម្លង ក្នុងស្រុកទាំងអស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងទៀតថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុប នៃករណីឆ្លងជំងឺរបស់ប្រទេសនេះ បានកើនឡើងដល់ ៧៥៦,៦៨៩ករណី ដោយមានអ្នកស្លាប់ចំនួន ១៨,៥៨៤ នាក់។ ករណីភាគច្រើន...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា សកម្មភាពរបស់សហរដ្ឋអាមេរិក នឹងក្លាយជាលក្ខណៈវិនិច្ឆ័យ សម្រាប់អ៊ីរ៉ង់ ក្នុងការសម្រេចចិត្ត លើការចរចានុយក្លេអ៊ែរ។ លោក Amir Abdollahian ត្រូវបានដកស្រង់សម្តីដោយលើកឡើងថា“ យើងបាននិយាយយ៉ាងច្បាស់ថា យើងនឹងប្រើអាកប្បកិរិយាជាក់ស្តែងរបស់ជនជាតិអាមេរិក...
បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រង ជំងឺកូវីដ-១៩ CCSA របស់ប្រទេសថៃ បានរាយការណ៍ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានកើនឡើង ១២,៣៥៣ករណី សរុបកើនឡើងដល់ ១,៥៦១,៦៣៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ យោងតាម CCSA ដែលជាក្រុមការងារជំងឺកូវីដ-១៩ របស់ប្រទេសបានឲ្យដឹងថា ការស្លាប់ដែលទាក់ទងនឹងមេរោគឆ្លងចំនួន ១២៥នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ...
តេអេរ៉ង់៖ គេហទំព័រ របស់ក្រសួងការបរទេស អ៊ីរ៉ង់ បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា អ៊ីរ៉ង់ស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសទាំងអស់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសុន្ទរកថាមួយ ទៅកាន់កិច្ចប្រជុំរបស់លោក ជាមួយលោក Simon Shercliff ឯកអគ្គរដ្ឋទូតថ្មី របស់ចក្រភពអង់គ្លេស ប្រចាំប្រទេសអ៊ីរ៉ង់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៣៩នាក់ទៀត ជាសះស្បើយ ចំនួន៥៣០នាក់ និងស្លាប់ចំនួន១៨នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៧៣០នាក់ និងអ្នកដំណើរពីបរទេសចំនួន១០៩នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៩ ៩២៦នាក់ អ្នកជាសះស្បើយចំនួន១០១ ១៨៥នាក់ និងអ្នកស្លាប់ចំនួន២ ២៦១នាក់៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលការណ៍ចំនួន១១ ចំណុចដើម្បីបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋបាល រាជធានី-ខេត្ត មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ គណៈគ្រប់គ្រង និងគ្រូបង្រៀន ចំនួន ១៩៧នាក់ មកពីវិទ្យាល័យធនធាន ចំនួន៣ វិទ្យាល័យ ទទួលបានការបណ្ដុះបណ្ដាល របៀបបង្រៀន ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ។ នេះបើតាមការចេញផ្សាយ របស់ក្រសួងអប់រំ នាថ្ងៃ២៧ កញ្ញា។ វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើងសម្រាប់គ្រូបង្រៀន ចំនួន ១៩៧នាក់...