បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិកមានក្តីព្រួយបារម្ភជាខ្លាំង អំពីការប្រយុទ្ធគ្នា នៅក្នុងផ្នែកនានា នៃប្រទេសអេត្យូពី និងបានធ្វើការជំរុញ រដ្ឋាភិបាលអេត្យូពី និងកងកម្លាំងបះបោរមកពីតំបន់ Tigray ឲ្យចាប់ផ្តើមកិច្ចចរចាភ្លាមៗ ដើម្បីដោះស្រាយជម្លោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price បានមានប្រសាសន៍យ៉ាងដូច្នេះថា...
បរទេស៖ យោងតាមសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានពិភាក្សាគ្នា អំពីការស៊ើបអង្កេត ចំពោះប្រភពនៃជម្ងឺកូវីដ១៩ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ លេខាធិការព័ត៌មាន របស់សេតវិមាន លោក Jen Psaki...
បរទេស៖ លោកនាយករដ្ឋមន្ត្រី លោក Najib Mikati ដែលជាអ្នកនយោបាយ និងជាអ្នកជំនួញ ដ៏ស្តុកស្តម្ភលីបង់ បានទទួលជោគជ័យ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី នៅថ្ងៃសុក្រសប្ដាហ៍នេះ បញ្ចប់ការជាប់គាំង រយៈពេលជាងមួយឆ្នាំ ដែលពន្លឿនការដួលរលំ របស់ប្រទេស និងធ្វើឲ្យធ្លាក់ចូល ទៅក្នុងភាពក្រីក្រកាន់តែជ្រៅ។ គណៈរដ្ឋមន្ត្រី មានសមាជិក២៤នាក់ ត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវ សម្រាប់កិច្ចចរចា...
បរទេស៖ ការសិក្សាថ្មីមួយ ដែលធ្វើឡើង ដោយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ បានបង្ហាញពីស្ថានភាពអាក្រក់ សម្រាប់ប្រជាជននៃ ប្រទេសអាហ្វហ្គានីស្ថាន ក្រោយយោធាសហរដ្ឋអាមេរិក ដកចេញ និងបាននិយាយថា ប្រជាជនអាហ្វហ្គានីស្ថាន រហូតដល់ទៅ៩៧ភាគរយ ប្រឈមមុខនឹងហានិភ័យ នៃការរអិលធ្លាក់ចូល ទៅក្នុងភាពក្រីក្រ។ បទវិភាគ មានចំនួន២២ទំព័រ ដែលបោះពុម្ពនៅថ្ងៃ ព្រហស្បត៍ដោយ UNDP និយាយថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាត នៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់ អាស៊ី ប៉ាស៊ីហ្វិក៕
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន១២នាក់ និងពិន័យជាប្រាក់់ចំនួន ២,២០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១១ ករណី ៖ ១.ឃាត់ខ្លួន (អប់រំ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានបង្ហាញចំណុចនៃការអនុវត្តវិធានការ រដ្ឋបាលដូចជាហាមឃាត់ អនុញ្ញាតឱ្យដំណើរការ និងការផាកពិន័យ សូមអានខ្លឹមសារខាងក្រោម ៖
ភ្នំពេញ៖ រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣៖៥៩ នាទី នាថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រាប់អនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំកម្ពុជាថា មួយរយៈពេលនេះ មានប្រទេសមួយចំនួនយកជំងឺវីរុសកូវីដ-១៩ ធ្វើនយោបាយ បង្ខូចឈ្មោះអ្នកដទៃ និយាយផ្តេសផ្ដាសថែមទាំងបានគំរាមកំហែងដល់កិច្ចសហប្រតិបត្តិការរវាង យោធាចិន និងកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា។ នាពេលថ្មីៗនេះ លោក Li...
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺដើម្បីកសាងបាននូវបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប។ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ កាលពេលថ្មីៗនេះ...