ព័ត៌មានអន្តរជាតិ

ការសិក្សារបស់យូអិន៖ ពលរដ្ឋអាហ្វហ្គានីស្ថាន រហូតដល់ទៅ៩៧ភាគរយ ប្រឈមមុខនឹងភាពក្រីក្រ បើគ្មានជំនួយ

បរទេស៖ ការសិក្សាថ្មីមួយ ដែលធ្វើឡើង ដោយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ បានបង្ហាញពីស្ថានភាពអាក្រក់ សម្រាប់ប្រជាជននៃ ប្រទេសអាហ្វហ្គានីស្ថាន ក្រោយយោធាសហរដ្ឋអាមេរិក ដកចេញ និងបាននិយាយថា ប្រជាជនអាហ្វហ្គានីស្ថាន រហូតដល់ទៅ៩៧ភាគរយ ប្រឈមមុខនឹងហានិភ័យ នៃការរអិលធ្លាក់ចូល ទៅក្នុងភាពក្រីក្រ។

បទវិភាគ មានចំនួន២២ទំព័រ ដែលបោះពុម្ពនៅថ្ងៃ ព្រហស្បត៍ដោយ UNDP និយាយថា ភាពក្រីក្រដែលបានរីកសាយ នៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាមួយ គឺកើតមានពិតប្រាកដ ប្រសិនបើគ្មានការឆ្លើយតប ជាអន្តរជាតិបន្ទាន់ ចំពោះវិបត្តិសេដ្ឋកិច្ច និងនយោបាយ នៃប្រទេសនេះនោះទេ។

កម្មវិធី UNDP បាននិយាយថា ខ្លួនបានសិក្សាពីសេណារីយ៉ូ ដ៏មានសក្តានុពលចំនួន៤ នៃអាំងតង់ស៊ីតេកើនឡើង និងភាពឯកោរបស់ ប្រទេសអាហ្វហ្គានីស្ថាន ហើយបានធ្វើការសន្និដ្ឋានថា សេដ្ឋកិច្ចរបស់ប្រទេសនេះ អាចនឹងធ្លាក់ចុះដល់ទៅ១៣,២ភាគរយ ហើយអត្រានៃភាពក្រីក្រ កើនដល់២៥ភាគរយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kanni Wignaraja ជាអគ្គលេខាធិការរងអង្គការសហប្រជាជាតី និងជានាយក UNDP ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងតែប្រឈមមុខនឹង ការដួលរលំនៃដំណើរអភិវឌ្ឍន៍ ដោយសារវិបត្តិមនុស្សជាតិនិងសេដ្ឋកិច្ច”៕

ប្រែសម្រួល៖ប៉ាង កុង

To Top