រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការបរទេស ប៉ាឡេស្ទីន លោក រីយ៉ាដ អាល់ម៉ាលីគី បានលើកឡើងថា ប៉ាឡេស្ទីនបានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ UNSC បើកកិច្ចប្រជុំបន្ទាន់មួយ ជុំវិញបញ្ហាដំណោះស្រាយ អ៊ីស្រាអែល។ លោក អាល់ម៉ាលីគី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងរ៉ាម៉ាឡា តំបន់វេសបែងឲ្យដឹងថា ប៉ាឡេស្ទីនមានបំណងអំពាវនាវឱ្យមហាសន្និបាតអង្គការសហប្រជាជាតិ ជួបប្រជុំ ឬបើកសម័យប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការកើនឡើងនៃសកម្មភាពតាំងទីលំនៅនៅក្នុងទឹកដីប៉ាឡេស្ទីន។...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស បានព្រមានថា ស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីន មិនអាចទ្រាំទ្របាន ដោយសារតែការរំលោភបំពាន របស់អ៊ីស្រាអែល នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក ប្រែក្លាយពាក្យសម្តីរបស់ខ្លួនទៅលើបុព្វហេតុរបស់ប៉ាឡេស្ទីន ទៅជាសកម្មភាពហើយបានជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។...
បរទេស៖ ប្រទេសចិន កាលពីខែសីហា បានធ្វើតេស្តសាកល្បងមីស៊ីលមានល្បឿនលឿន ជាងសម្លេងសមត្ថភាពនុយក្លេអ៊ែ បង្ហាញពីសមត្ថភាពមួយធ្វើឲ្យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ អាមេរិកមានភាពភ្ញាក់ផ្អើល នេះបើតាមកាសែត Financial Times ដែលដកស្រង់ពីប្រភពចំនួន៥។ យោងតាមសេចក្តីរាយការណ៍ យោធាចិនបានបាញ់ សាកល្បងរ៉ុកកែតបំពាក់ម៉ាស៊ីន មានល្បឿនលឿនជាងសម្លេង ហោះកាត់លំហគន្លងទាប ដោយធ្វើដំណើរជុំវិញផែនដី មុនពេលវាយប្រហារឆ្ពោះទៅគោលដៅ។ ការធ្វើតេស្តនេះ បានបង្ហាញថា ប្រទេសចិនបានបង្កើត...