កង់បេរ៉ា៖ ក្រុមការងារមួយមក ពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលី បានធ្វើតេស្តដោយជោគជ័យ នូវទឹកសំណល់ពីការ ហោះហើរផ្លូវឆ្ងាយដើម្បីរកមើលមេរោគ ដែលបង្កឱ្យមានជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការស្រាវជ្រាវមួយ ដែលត្រូវបានបោះពុម្ពផ្សាយ នៅថ្ងៃច័ន្ទនេះ អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្មខុមហ្រ្វែលវែល (CSIRO) បានឲ្យដឹងថា ខ្លួនបានរកឃើញធាតុដាននៃវីរុស SARS-CoV-2 នៅក្នុងសំណាកទឹកសំណល់ ពីជើងហោះហើរចំនួន ២៤ ក្នុងចំណោមជើងហោះហើរចំនួន...
ស៊ីដនី៖ អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យញូវសៅវែល (UNSW) បានព្រមានថា ការបន្ធូរបន្ថយទាំងស្រុងអាចនាំឱ្យមានការកើនឡើង ករណីថ្មីនៃជំងឺកូវីដ-១៩ នៅពេលអូស្រ្តាលី ចាប់ផ្តើមបើកព្រំដែនរបស់ពួកគេ ដល់អ្នកដំណើរអន្តរជាតិនៅចុងឆ្នាំនេះ។ ការសិក្សាគំរូដែល ដឹកនាំដោយលោក Mark Hanly មកពីមជ្ឈមណ្ឌលស្រាវជ្រាវ ទិន្នន័យធំផ្នែកសុខភាពនៅ UNSW ទីក្រុងស៊ីដនី ត្រូវបានបង្ហាញជាសាធារណៈ នៅក្នុងទស្សនាវដ្តី វេជ្ជសាស្ត្រអូស្ត្រាលី នៅថ្ងៃច័ន្ទនេះ ដោយបានព្យាករណ៍ថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២០០០ នាក់នៅក្នុងការថែទាំ យ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីការបើកដំណើរការឡើងវិញ។ គិតត្រឹមថ្ងៃអាទិត្យអ្នកជំងឺ ២៩៣ នាក់នៅទូទាំងប្រទេសអូស្រ្តាលី ស្ថិតក្នុងការមើលថែ យ៉ាងយកចិត្តទុកដាក់ជាមួយនឹងករណីធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ការស្រាវជ្រាវបានឲ្យដឹងថា“ ការការពារហ្វូងប្រឆាំងនឹងកូវីដ -១៩ នឹងពិបាកសម្រេចបាននៅអូស្រ្តាលី ហើយការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទំនងជា មិនទទួលបានការការពារពេញលេញប្រឆាំង នឹងជំងឺកូវីដ-១៩” ។ នៅក្នុងគំរូអថេរចំនួនបី ត្រូវបានគេវាយតម្លៃរួមមាន ការឆ្លងជំងឺ ល្បឿនការចាក់វ៉ាក់សាំង និងទំហំនៃការបើកព្រំដែនឡើងវិញ។ លោកបានលើកឡើងថា ការសិក្សានេះបានបង្ហាញពីសក្តានុពលនៃការកើនឡើងនៃករណីឆ្លង និងការចូលមន្ទីរពេទ្យ ដែលមានទម្រង់ឆ្លងថ្មី ដែលអាចចម្លងបានខ្ពស់ ដែលមានចំនួនបន្តពូជ ៧.០ បើប្រៀបធៀបទៅនឹងទម្រង់ឆ្លងអាល់ហ្វា ៣.៥ ៕ ដោយ ឈូក បូរ៉ា
បរទេស៖ រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាចាប់ផ្តើម ព្រាងកំណែទម្រង់រដ្ឋធម្មនុញ្ញ ហើយនេះគឺជាការបោះជំហានដ៏ធំ បន្ទាប់ពីធ្វើកិច្ចពិភាក្សាគ្នា រយៈពេល៩ខែ នេះបើតាមការប្រកាសរបស់ ប្រេសិតអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យ។ ប្រេសិតពិសេសរបស់ អង្គការសហប្រជាជាតិ ប្រចាំប្រទេសស៊ីរី លោក Geir Pedersen តាមសេចក្តីរាយការណ៍ប មិនបាននិយាយថា អ្វីនៅពីក្រោយកិច្ចព្រៀងព្រង ឬក៏ផ្តល់សេចក្តីលម្អិតអំពីអ្វីដែលនឹងកើតមានបន្ទាប់នោះទេ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយស្រង់ប្រភពពី មន្រ្តីយោធាជាន់ខ្ពស់អ៊ីស្រាអែលថា អ៊ីស្រាអែលមិនចង់ធ្វើសង្គ្រាម ជាមួយក្រុមហេសបូឡានោះទេ ប៉ុន្តែក្នុងករណីដែលមាន សង្គ្រាមកើតឡើង គឺយោធាអ៊ីស្រាអែលត្រៀមខ្លួនប្រឈមមុខជាមួយ ការបាញ់មីស៊ីលរហូតដល់ ២ ៥០០ គ្រាប់ក្នុងមួយថ្ងៃពីក្រុមនេះ។ យោងតាមលោក Uri Gordin ប្រធានបញ្ជាការជួរមុខរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា នៅក្នុងជម្លោះកាលពីខែឧសភាជាមួយក្រុម ប្រដាប់អាវុធនៅហ្កាហ្សា រដ្ឋាភិបាលទីក្រុង...
បរទេស៖ CIA បានប្រកាសជាសាធារណៈ អំពីការបង្កើតអង្គភាពពិសេសថ្មីមួយដើម្បីស៊ើបអង្កេត ប្រទេសចិនកាលពីសប្តាហ៍មុន ដោយនាយកទីភ្នាក់ងារលោក William Burns បានហៅមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះថា ជា“ ការគំរាមកំហែងភូមិសាស្ត្រនយោបាយ” ដ៏ធំបំផុតដល់អាមេរិក នៅសតវត្សនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែតប្រចាំថ្ងៃរបស់ កងកម្លាំងប្រដាប់អាវុធចិន បានអំពាវនាវឱ្យមាន...
បរទេស៖ ប្រទេសរុស្ស៊ី បាននិយាយថា នាវាមួយគ្រឿងក្នុងចំណោម នាវាយោធាខ្លួន បានដេញនាវាពិឃាត ទ័ពជើងទឹកអាមេរិក ដែលមានបំណងបំពាន ដែនទឹករុស្ស៊ី នៅក្នុងអំឡុងសហសមយុទ្ធជើងទឹក រុស្ស៊ីនិងចិន នៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃសុក្រ តែទីក្រុងវ៉ាស៊ីនតោន និយាយថា វាមិនពិតនោះទេ។ យោធាសហរដ្ឋអាមេរិក Chafee បាននិយាយថា នាវាពិឃាត សមត្ថភាពមីស៊ីល កំពុងតែធ្វើប្រតិបត្តិការតាមប្រក្រតីនៅក្នុងដែនទឹកអន្តរជាតិ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយ នៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិក បានស្នើលក់យន្តហោះចម្បាំង F-16 ឲ្យតួកគី ជាថ្នូរសម្រាប់ការវិនិយោគ របស់តួកគី ក្នុងកម្មវិធីយន្តហោះចម្បាំងបំបាំងកាយ F-16 ដែលទីក្រុងអង់ការ៉ា ត្រូវបានដកចេញ ក្រោយទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុនចេញដំណើរទៅអាហ្វ្រិកខាងលិច លោក...
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ត្រូវបាន សមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម ទម្ងន់ជិត ២០គីឡូក្រាម។ យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ រួមមាន៖១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង...
ភ្នំពេញ ៖ ធនាគារធំៗ មួយចំនួននៅកម្ពុជា ដែលកំពុងតែមានការកើនឡើង បាននឹងកំពុងងាកមក រកក្រុមហ៊ុន Oracle Exadata ដើម្បីធ្វើទំនើប កម្មធនធាន មូលដ្ឋាន ទិន្នន័យ Oracle Database របស់ខ្លួនដោយទទួលបានតម្លៃ បន្ថែមពីទិន្នន័យ កាត់បន្ថយការចំណាយថ្លៃ ប្រតិបត្តិការសរុប (TCO) និងបង្កើនផល ចំណេញពីការវិនិយោគ...
ភ្នំពេញ៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់សារព័ត៌មាន ដេលីខ្មែរ កាលពីល្ងាចថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១នេះថា ចំពោះករណីដីចំណីផ្លូវទំនាស់នោះ តាមរបាយការណ៍ លោកមេឃុំជាច រឿងនេះតិចតួចទេគឺ ឈ្មោះ ជុំ សុខុន បានធ្វើរបងចូលដីចិញ្ចឹមផ្លូវលើកទី៣ ជាប់លើដីឈ្មោះ ម៉េត ឈុន តែប៉ុណ្ណឹង...