ព័ត៌មានអន្តរជាតិ

កាសែតកងទ័ពចិន ជំរុញឱ្យមាន «សង្គ្រាមរបស់ប្រជាជន» ប្រឆាំងនឹង ការជ្រៀតចូលរបស់ CIA អាមេរិក

បរទេស៖ CIA បានប្រកាសជាសាធារណៈ អំពីការបង្កើតអង្គភាពពិសេសថ្មីមួយដើម្បីស៊ើបអង្កេត ប្រទេសចិនកាលពីសប្តាហ៍មុន ដោយនាយកទីភ្នាក់ងារលោក William Burns បានហៅមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះថា ជា“ ការគំរាមកំហែងភូមិសាស្ត្រនយោបាយ” ដ៏ធំបំផុតដល់អាមេរិក នៅសតវត្សនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែតប្រចាំថ្ងៃរបស់ កងកម្លាំងប្រដាប់អាវុធចិន បានអំពាវនាវឱ្យមាន “ សង្រ្គាមរបស់ប្រជាជន” ប្រឆាំងនឹងប្រតិបត្តិការរបស់ CIA នៅក្នុងប្រទេសដែលមាន ប្រជាជនច្រើនបំផុតនៅលើពិភពលោក។

កាសែត South China Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានរាយការណ៍ ការអត្ថាធិប្បាយពីការ បង្ហោះគណនីគណនីបណ្តាញសង្គមមួយ ដែលដំណើរការដោយកងទ័ពរំដោះប្រជាជនចិន (PLA) គឺជាការឆ្លើយតបទៅនឹង ការបង្កើតអង្គភាពប្រឆាំងប៉េកាំងថ្មីមួយ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល។

ការបង្ហោះនៅលើវែបសាយ Weibo បានសរសេរថា “ សេវាកម្មស៊ើបការណ៍សម្ងាត់អាមេរិក ដែលកំពុងជ្រើសរើសភ្នាក់ងារពិសេសដោយឥតលាក់លៀម ត្រូវតែមានវិធីសាស្ត្រអាក្រក់ និងវិធីសាស្រ្តដែលមិនអាចទ្រាំទ្រ បាននៅពីក្រោយវា។ ប៉ុន្តែវាបានព្រមានថា «គ្មានកញ្ជ្រោងដែលមានល្បិចកល អាចផ្តួលអ្នកប្រមាញ់ដ៏ល្អបានឡើយ។ ដើម្បីរក្សាសន្តិសុខជាតិ យើងគ្រាន់តែត្រូវជឿជាក់លើប្រជាជន និងពឹងផ្អែកលើប្រជាជនប៉ុណ្ណោះ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top