Covid-19

ក្រុមអ្នកជំនាញព្រមានថា រលកឆ្លងថ្មីនៃជមងឺកូវីដ-១៩ នឹងកើនឡើងវិញ នៅពេលអូស្រ្ដាលី បើកព្រំដែនអន្ដរជាតិរបស់ខ្លួន

ស៊ីដនី៖ អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យញូវសៅវែល (UNSW) បានព្រមានថា ការបន្ធូរបន្ថយទាំងស្រុងអាចនាំឱ្យមានការកើនឡើង ករណីថ្មីនៃជំងឺកូវីដ-១៩ នៅពេលអូស្រ្តាលី ចាប់ផ្តើមបើកព្រំដែនរបស់ពួកគេ ដល់អ្នកដំណើរអន្តរជាតិនៅចុងឆ្នាំនេះ។

 ការសិក្សាគំរូដែល ដឹកនាំដោយលោក Mark Hanly មកពីមជ្ឈមណ្ឌលស្រាវជ្រាវ ទិន្នន័យធំផ្នែកសុខភាពនៅ UNSW ទីក្រុងស៊ីដនី ត្រូវបានបង្ហាញជាសាធារណៈ នៅក្នុងទស្សនាវដ្តី វេជ្ជសាស្ត្រអូស្ត្រាលី នៅថ្ងៃច័ន្ទនេះ ដោយបានព្យាករណ៍ថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២០០០ នាក់នៅក្នុងការថែទាំ យ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីការបើកដំណើរការឡើងវិញ។

គិតត្រឹមថ្ងៃអាទិត្យអ្នកជំងឺ ២៩៣ នាក់នៅទូទាំងប្រទេសអូស្រ្តាលី ស្ថិតក្នុងការមើលថែ យ៉ាងយកចិត្តទុកដាក់ជាមួយនឹងករណីធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ការស្រាវជ្រាវបានឲ្យដឹងថា“ ការការពារហ្វូងប្រឆាំងនឹងកូវីដ -១៩ នឹងពិបាកសម្រេចបាននៅអូស្រ្តាលី ហើយការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទំនងជា មិនទទួលបានការការពារពេញលេញប្រឆាំង នឹងជំងឺកូវីដ-១៩” ។

នៅក្នុងគំរូអថេរចំនួនបី ត្រូវបានគេវាយតម្លៃរួមមាន ការឆ្លងជំងឺ ល្បឿនការចាក់វ៉ាក់សាំង និងទំហំនៃការបើកព្រំដែនឡើងវិញ។

លោកបានលើកឡើងថា ការសិក្សានេះបានបង្ហាញពីសក្តានុពលនៃការកើនឡើងនៃករណីឆ្លង និងការចូលមន្ទីរពេទ្យ ដែលមានទម្រង់ឆ្លងថ្មី ដែលអាចចម្លងបានខ្ពស់ ដែលមានចំនួនបន្តពូជ ៧.០ បើប្រៀបធៀបទៅនឹងទម្រង់ឆ្លងអាល់ហ្វា ៣.៥ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×