ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល រៀបចំបាញ់គ្រាប់រ៉ុក្កែតដល់ទៅ ២ ៥០០គ្រាប់ ជារៀងរាល់ថ្ងៃ ក្នុងករណី សង្គ្រាមជាមួយ ពួកហេសបូឡា

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយស្រង់ប្រភពពី មន្រ្តីយោធាជាន់ខ្ពស់អ៊ីស្រាអែលថា អ៊ីស្រាអែលមិនចង់ធ្វើសង្គ្រាម ជាមួយក្រុមហេសបូឡានោះទេ ប៉ុន្តែក្នុងករណីដែលមាន សង្គ្រាមកើតឡើង គឺយោធាអ៊ីស្រាអែលត្រៀមខ្លួនប្រឈមមុខជាមួយ ការបាញ់មីស៊ីលរហូតដល់ ២ ៥០០ គ្រាប់ក្នុងមួយថ្ងៃពីក្រុមនេះ។

យោងតាមលោក Uri Gordin ប្រធានបញ្ជាការជួរមុខរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា នៅក្នុងជម្លោះកាលពីខែឧសភាជាមួយក្រុម ប្រដាប់អាវុធនៅហ្កាហ្សា រដ្ឋាភិបាលទីក្រុង Tel Aviv និង Ashdod បានឃើញអំពី “ ចំនួនខ្ពស់បំផុតនៃការបាញ់ឆ្ពោះទៅរកពួកគេ នៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល” ។

លោក Gordin ត្រូវបានដកស្រង់សម្តី នៅក្នុងរបាយការណ៍ថា “ យើងបានឃើញល្បឿន នៃការបាញ់រ៉ុក្កែតជាង ៤០០ គ្រាប់ឆ្ពោះទៅអ៊ីស្រាអែលជារៀងរាល់ថ្ងៃ។ ជាទូទៅយើងកំពុងសម្លឹងមើលគ្រាប់រ៉ុក្កែតពី ១ ៥០០ ទៅ ២ ៥០០ គ្រាប់ ដែលបាញ់ជារៀងរាល់ថ្ងៃឆ្ពោះទៅអ៊ីស្រាអែល” ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×