ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩៥នាក់ទៀតតាមលទ្ធផលតេស្ត(PCR) ខណៈជាសះស្បើយចំនួន២៧៩នាក់ និងស្លាប់ចំនួន១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៧៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៦ ៨៦០នាក់ អ្នកជាសះស្បើយចំនួន១១១ ១៤៩នាក់ និងអ្នកស្លាប់ចំនួន២ ៦៧០ នាក់៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានជូនដំណឹងថា ចាប់ពីថ្ងៃទី១៦-៣១ តុលា សាំងធម្មតា ក្នុង១លីត្រ៤.៣០០រៀល ហើយម៉ាស៊ូត ៤.០០០រៀល ៕
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ការដាក់ឲ្យចរាចរ នូវក្រដាសប្រាក់ប្រភេទ ៣០ ០០០រៀលថ្មី មិនត្រឹមតែបានឆ្លុះបញ្ចាំង ពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅ របស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួតរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍ ប្រកបដោយភាពវិជ្ជមាន របស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ អមដំណើរ និងទទួលស្វាគមន៍ ដោយលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ...
ភ្នំពេញ៖ លោក Pablo Kang អគ្គរាជទូតអូស្រ្ដាលីប្រចាំកម្ពុជា បានលើកឡើងដោយដាក់ក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ច នាវាជើងទឹកអូស្ត្រាលី HMAS Anzac លើទឹកដីកម្ពុជា នឹងកើតមានជាទៀងទាត់ ក្រោយខនខានជាច្រើនឆ្នាំ ចាប់ពីឆ្នាំ២០១៦។ សូមបញ្ចាក់ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anzac ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ថ្ងៃទី១៨ ខែតុលា...
ភ្នំពេញ៖ ងាយៗ! ឈ្នះដោយមិនបាច់នឿយហត់! រង្វាន់ប្រគល់ជូនដល់ផ្ទះតែម្តង! ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត។ សែលកាតបានរកឃើញ ម្ចាស់លុយសុទ្ធ $80,000 ម្នាក់ទៀតហើយ ដែលបានឈ្នះនៅក្នុងខែកញ្ញា។ សូមចួលរួមអបអរសាទរ ដល់អតិថិជនមហាសំណាងម្នាក់ មានឈ្នះថា អ៊ុយ គឺមហៀង ដែលមានមុខរបរជាអាជីវករម្នាក់ រស់នៅក្នុង ភូមិព្រះឪង្ការ...
តូក្យូ៖ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន បានលើកឡើងថា ផែនការបញ្ចេញទឹកសំណល់ ដែលបានរក្សាទុក នៅឯរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលអាចបំផ្លាញ ដោយរលកយក្សស៊ូណាមិ មិនអាចពន្យារពេល បាននោះទេ បើទោះបីជាមានការព្រួយបារម្ភ ពីប្រជាជន ក្នុងតំបន់ក៏ដោយ។ ថ្លែងនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់រោងចក្រនេះ ចាប់តាំងពីលោកឡើងកាន់តំណែងលោក ហ្វូមីអូ គីស៊ីដា បានលើកឡើងថា រដ្ឋាភិបាលរបស់លោក នឹងធ្វើការធានាដល់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្ដោតលើគោលនយោបាយ ចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ វិស័យហិរញ្ញវត្ថុ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា វាជាកម្មវិធីរងទី៣...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារចារកម្ម ការពារជាតិអាមេរិក ឲ្យដឹងនៅក្នុងរបាយការណ៍វិភាគ សមត្ថភាពយោធា របស់ប្រទេសនេះថា កូរ៉េខាងជើង អាចបន្ត ការសាកល្បងមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយ នៅឆ្នាំក្រោយ ដោយព្រមានថា ទីក្រុងព្យុងយ៉ាង នឹងបន្តបង្កជាបញ្ហាប្រឈម សន្តិសុខដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ របាយការណ៍ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រកន្លងទៅនេះថា គឺជាការព្រមានចុងក្រោយបង្អស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការពង្រឹងអំណាចយោធារបស់ខ្លួន បើទោះបីជាមិនបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប...