ព័ត៌មានជាតិ

អូស្រ្តាលី សង្ឃឹមថាដំណើរទស្សនកិច្ច នាវាជើងទឹករបស់ខ្លួន លើទឹកដីកម្ពុជា នឹងកើតមានជាទៀងទាត់ ក្រោយខកខាន ជាច្រើនឆ្នាំ (Video)

ភ្នំពេញ៖ លោក Pablo Kang អគ្គរាជទូតអូស្រ្ដាលីប្រចាំកម្ពុជា បានលើកឡើងដោយដាក់ក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ច នាវាជើងទឹកអូស្ត្រាលី HMAS Anzac លើទឹកដីកម្ពុជា នឹងកើតមានជាទៀងទាត់ ក្រោយខនខានជាច្រើនឆ្នាំ ចាប់ពីឆ្នាំ២០១៦។

សូមបញ្ចាក់ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anzac ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងចេញដំណើរត្រលប់ទៅវិញនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ នាវានេះចូលចត ដល់កំពង់ផែស្វ័តយ័តក្រុងព្រះសីហនុ រៀបចំប្រគល់ ជូននូវសម្ភារៈវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្នុងពេលតែមួយ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្ត្រាលី បានលើកឡើងថា «អូស្ត្រាលីនិងកម្ពុជា មានភាពជាដៃគូបន្តយូរអង្វែងមកហើយ ដូចគ្នានេះដែរ ទំនាក់ទំនងការពារជាតិ របស់យើងក៏មានមូលដ្ឋានយ៉ាងរឹងមាំផងដែរ»។

ផ្ទាំងពាណិជ្ជកម្ម

លោកទូត បញ្ជាក់ថា «នេះជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៦ មក ដែលនាវាកងទ័ពជើងទឹក អូស្រ្តាលី បានចូលសំចត នៅកំពង់ផែ នៅក្នុងប្រទេសកម្ពុជា»។

លោក Pablo Kang រីករាយនិងសង្ឃឹមថា ដំណើរទស្សនកិច្ចទាំងនេះ នឹងកើតមានជាទៀងទាត់ ដែលជាផ្នែក នៃការចូលរួមការពារជាតិទ្វេភាគី រវាងប្រទេសទាំងពីរ៕

To Top
×