ភ្នំពេញ ៖ គណបក្សកទម្រង់កម្ពុជា ដែលមានលោក អ៊ូ ច័ន្ទរ័ត្ន ជាស្ថាបនិក និងលោក ប៉ុល ហំម ជាប្រធាននោះ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាដាក់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ជាថ្ងៃបុណ្យជាតិឡើងវិញ ។ ឆ្នាំ២០២២នេះ គឺជាខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព...
ភ្នំពេញ ៖ កម្ពុជាបានសម្រេចបើកឲ្យមានការ ផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ ចូលមកលេងកម្សាន្ត នៅកម្ពុជា ព្រមទាំងដាក់ឲ្យដំណើរការ ឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption)ដែរ ។ តាមរយៈលិខិត ផ្ញើទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃកម្ពុជាប្រចាំនៅបរទស កាលពីថ្ងៃទី២០ តុលា ស្ដីពីការកែសម្រួលគោលការណ៍ នៃការផ្តល់ទិដ្ឋាការ...
ភ្នំពេញ ៖ ប្រឡាយអមសងខាងផ្លូវមួយខ្សែ ប្រវែងជាង១.៥០០ម៉ែត្រ ស្ថិតក្នុងភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ប្រចាំស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក ស្រ៊ុន ជីម ជាប្រធាន លោក នាង ស្រៀន ជាអនុប្រធាន និងលោក ង៉ូវ ទ្រី ជាសមាជិក...
បរទេស៖ ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបាញ់សាកល្បងមីស៊ីលផ្លោងថ្មី (SLBM) របស់នាវាមុជទឹករបស់ខ្លួននាពេលថ្មីៗនេះ មិនត្រូវបានតម្រង់ឆ្ពោះទៅរកសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថា មិនចាំបាច់ ឲ្យ ទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភ ឬ ក៏តានតឹងអំពីវាឡើយ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភចំពោះប្រតិកម្មមិនសមហេតុសមផល ពីសំណាក់សហរដ្ឋអាមេរិក និង...
បរទេស៖ សមាជិកសភាសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប ត្រូវតែធ្វើឲ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងចាប់ផ្តើមការងារលើកិច្ចព្រមព្រៀងវិនិយោគជាមួយកោះតៃវ៉ាន់ ហើយនេះជាទង្វើមួយបង្កឲ្យចិនខឹង ស្របពេលមានកិច្ចព្រមព្រៀងសហភាពអឺរ៉ុបនិងចិនស្រដៀងគ្នានេះ ដែលធ្វើឡើងក្នុងឆ្នាំ២០២០ កំពុងតែសាបរលាប។ រដ្ឋសភាអឺរ៉ុបនៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង ជាមួយសម្លេងឆ្នោតភាគច្រើន៥៨០សម្លេងទល់នឹង២៦សម្លេង បានគាំទ្រសេចក្តីសម្រេចស្នើឲ្យគណៈកម្មការប្រតិបត្តិអឺរ៉ុប ចាប់ផ្តើមបន្ទាន់នូវការវាយតម្លៃពីផលប៉ះពាល់ កិច្ចប្រឹក្សាជាសាធារណៈ និងអនុវត្តវិសាលភាពលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី។ សមាជិកសភា ក៏បានទាមទារឲ្យប្តូរឈ្មោះការិយាល័យជំនួញរបស់សហភាពអឺរ៉ុប នៅទីក្រុងតៃប៉ិ ទៅជាការិយាល័យសហភាពអឺរ៉ុបប្រចាំតៃវ៉ាន់...
ក្រុមហ៊ុន Httpool ដែលជាដៃគូលក់ពាណិជ្ជកម្មទទួលបាន សិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន Facebook ក្នុងប្រទេសកម្ពុជា កំពុងណែនាំអាជីវកម្មធុនតូច និងធុនមធ្យម (SMBs) ឱ្យទាញយកអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់សកម្មរបស់បណ្តាញសង្គម Facebook ដែលមានចំនួន ២,៧ពាន់លាននាក់នៅទូទាំងពិភពលោក ដើម្បីបង្កើនការនាំមុខអាជីវកម្ម និងការលក់។ អ្នកនាង Archana Roche ដែលជា Facebook Measurement Lead...
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានៅព្រឹកថ្ងៃ២២ តុលានេះ បានអនុម័តយល់ព្រមលើ “ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ” ។ ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទមានគោលបំណង មានគោលបំណងបង្កើនប្រសិទ្ធភាពយន្តការដោះស្រាយវិវាទក្នុងក្របខណ្ឌអាស៊ាន និងដាក់បញ្ចូលនូវបញ្ញត្តិស្តីពីនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួចផងដែរ។ ពិធីសារថ្មីនេះ មានសារៈសំខាន់ក្នុងការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ដើម្បីពង្រឹងដោះស្រាយវិវាទដែលមានពាក់ព័ន្ធនឹងរដ្ឋសមាជិកអភិវឌ្ឍន៍តិចតួច៕
(ភ្នំពេញ) ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១៖ ទទួលស្គាល់ទាំងអស់គ្នាក្នុងឆ្នាំ 2021 នេះ ស្មាតហ្វូនអេក្រង់បត់បានដែល លេចធ្លោជាងគេ អស្ចារ្យជាងគេ ទំនើបទាន់សម័យជាងគេ និងបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយគេ គឺមានតែ Galaxy Z Fold3 5G និង Galaxy Z...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវពិនិត្យមើលលទ្ធភាព ក្នុងការបើកជើងហោះហើរឡើងវិញ ជាមួយថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីន ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា ឲ្យកាន់តែច្រើន បន្ថែមទៀត។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ ៖កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤៨នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៣២៧នាក់ និងស្លាប់ចំនួន១១នាក់ ក្នុងនោះ៧នាក់ មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១២៦នាក់ និងអ្នកដំណើរពីបរទេសចំនួន២២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៧ ៥០០នាក់ អ្នកជាសះស្បើយចំនួន ១១២ ៣៨៣នាក់...