បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី នឹងមិនទទួលស្គាល់ពួកតាលីបង់ជាផ្លូវការ នៅក្នុងពេលបច្ចុប្បន្ននេះទេ និងចង់ឲ្យក្រុមឥស្លាមនេះ ធ្វើឲ្យបានល្អតាមការសន្យាដែលខ្លួនបានធ្វើ នៅពេលចូលកាន់កាប់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក Sergei Lavrov បានថ្លែងយ៉ាងដូច្នោះ នៅក្នុងប្រទេសរុស្ស៊ីភាគខាងត្បូង ក្រៅសន្និសីទដែលរៀបចំឡើងដោយក្លិបពិភាក្សាValdai Discussion Club និងនៅមុនកិច្ចពិភាក្សាក្នុងទីក្រុងមូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ ដែលនឹងមានការចូលរួមដោយគណៈប្រតិភូតាលីបង់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានមានប្រសាសនបន្តថា ការសន្យារបស់ពួកតាលីបង់ បានរួមចូលជាពិសេសនូវកិច្ចសន្យាទាំងឡាយ លើការរួមបញ្ចូលនយោបាយនិងជនជាតិភាគតិច នៅក្នុងការបង្កើតរដ្ឋាភិបាល។ គួរបញ្ជាក់ថា ប្លុកសន្តិសុខក្រោយសម័យសូវៀតដឹកនាំដោយរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន ជិតព្រំដែនតាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ស្របពេលមានភាពតានតឹងឆ្លងព្រំដែន នៅមុនកិច្ចពិភាក្សាគ្នារវាងថ្នាក់ដឹកនាំតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថាន និងមហាអំណាចក្នុងតំបន់នានា៕
ភ្នំពេញ ៖ ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង បានឆ្លើយតប និងដោះស្រាយ ចំនួន៣៦គណនី។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ សម្ដេច ស ខេង បានឲ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១ក្រុមការងារតាមដាន បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ចំនួន៦៩គណនី។ សម្ដេច បានបញ្ជាក់ថា «ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៣៦គណនី។ ក្រៅពីនេះករណីផ្សេងទៀតក្នុងខែកញ្ញា និងសេសសល់ពីខែមុនៗ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ខណៈសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ»។ ជាងនេះទៅទៀត សម្ដេច ស ខេង រៀបរាប់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅពេលប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។ សម្ដេច មានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលអាចនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។ សម្ដេច ក៏បានស្នើសុំការយល់យោគអធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕
បរទេស៖ រដ្ឋសភានៃប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ បានអនុម័តច្បាប់ ដើម្បីពង្រឹងភាពឯករាជ្យ នៃការិយាល័យ ប្រឆាំងអំពើពុករលួយជាតិ NABU ដោយមានការគាំទ្រ ដោយលោកខាងលិច ដែលជាតម្រូវការមួយ សម្រាប់ឲ្យទីក្រុងគៀវ ទទួលបានប្រាក់កម្ចីបន្ថែម ពីមូលនិធិរូបិយប័ណ្ណ អន្តរជាតិ ក្រោមកិច្ចព្រមព្រៀង កម្ចី៥ពាន់លានដុល្លារ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩...
បរទេស៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាល នៃប្រទេសបារាំង លោក Gabriel Attal នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថារដ្ឋាភិបាល បានប្រកាសអំពាវនាវឲ្យ ពលរដ្ឋដែលអាចទទួលបាន វ៉ាក់សាំងទាំងអស់ គួរតែនាំគ្នាធ្វើដំណើរ ទៅទទួលវ៉ាក់សាំង ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ យោងតាមការបញ្ជាក់បន្ថែម ដោយលោក Attal បានឲ្យដឹងទៀតថា មកដល់ពេលនេះពលរដ្ឋបារាំង ប្រមាណជា២លាននាក់ ក្នុងចំណោម៦លាននាក់...
យេរ៉ូសាឡឹម៖ ក្រសួងការបរទេសអ៊ីស្រាអែល បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក អ៊ីស្រាអែលអេ មីរ៉ាតអារ៉ាប់រួម (UAE) និងឥណ្ឌា បានសម្រេចចិត្តបង្កើតវេទិកាត្រីកោណ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការផ្លាស់ប្តូរនេះត្រូវបានព្រមព្រៀងគ្នានៅក្នុងការសន្ទនា Zoom ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃច័ន្ទរវាងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមលោកស្រី Sheikh...
អ៊ីស្លាម៉ាបាដ៖ ការនិយាយកុហករបស់អាមេរិក អំពីមន្ទីរពិសោធន៍វូហានរបស់ចិន មិនត្រូវបានគាំទ្រដោយវិទ្យាសាស្រ្តនោះទេ ប៉ុន្តែភូមិសាស្ត្រនយោបាយ ដែលមានគោលបំណងច្បាស់លាស់ដើម្បីបោកប្រាស់ប្រឆាំងចិន និងប្រជាជនចិន នេះបើយោងតាមការចុះផ្សាយ របស់កាសែតប៉ាគីស្ថាន។ កាសែតនេះបានដកស្រង់អត្ថបទមួយ ដែលបានចុះផ្សាយដោយគេហទំព័រសង្គមនិយមពិភពលោកកាលពីថ្ងៃសៅរ៍ថា ការនិយាយកុហករបស់សហរដ្ឋអាមេរិក មានចេតនាច្បាស់លាស់ដើម្បីបោកប្រាស់ប្រជាជនចិន ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ។ អត្ថបទដែលមានចំណងជើងថា“ ស្លាកឈ្មោះមន្ទីរពិសោធន៍វូហាន៖ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បង្រៀនអាមេរិកឱ្យស្អប់” បានរិះគន់វិចារណកថាថ្មីរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ ដែលបានធ្វើឱ្យមានការអះអាង ដែលមិនគួរឱ្យជឿថា ជំងឺកូវីដ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹង នៅថ្ងៃអង្គារនេះថា អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងចាប់ផ្តើមការត្រួតពិនិត្យគោលនយោបាយ ពាណិជ្ជកម្មលើកទី ៨ របស់ប្រទេសចិន នៅថ្ងៃពុធស្អែកនេះ។ ក្រសួងបានឲ្យដឹងថា ការត្រួតពិនិត្យនេះមានរយៈពេល ៣ថ្ងៃរហូតដល់ថ្ងៃសុក្រ ហើយនឹងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកវ៉ាង វិនតាវ និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក វ៉ាង ស៊ូវឺន នៅទីក្រុងប៉េកាំង តាមរយៈវីដេអូភ្ជាប់ និងឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការ WTO...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានប្រកាសនៅថ្ងៃចន្ទទី ១៨ ខែតុលានេះថា អ៊ីរ៉ង់ នឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយនៅថ្ងៃទី២៧ ខែតុលា អំពីស្ថានភាពនយោបាយរបស់ប្រទេសអាហ្វហ្គានីស្ថាន ។ លោក Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយលោកថា “នៅថ្ងៃពុធសប្តាហ៍ក្រោយ នៅទីក្រុងតេហរ៉ង់យើងនឹងប្រមូលរដ្ឋមន្ត្រីការបរទេសនៃប្រទេសជិតខាងអាហ្វហ្គានីស្ថាន” ។...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ថា អគ្គសេនាធិការ ចម្រុះកូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយ ជិតចំនួន១គ្រាប់ ចូលទៅក្នុងដែន ទឹកភាគខាងកើត ។ ទីភ្នាក់ងារ JCS បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ថាវៀតណាម បានរាយការណ៍ពីករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន៣.១៦៨នាក់ គិតត្រឹមថ្ងៃចន្ទ ដែលក្នុងនោះ មាន៣.១៥៩នាក់ បានឆ្លងក្នុងស្រុក និងនាំចូល៩នាក់ នេះបើយោងតាមក្រសួង សុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។ ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង...