ព័ត៌មានអន្តរជាតិ

ថ្មីចែស ! កូរ៉េខាងត្បូង បញ្ជាក់ថា កូរ៉េខាងជើង បាញ់គ្រាប់បំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ ចម្ងាយជិត ផ្លោងចូលដែនទឹក ខាងកើត

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ថា អគ្គសេនាធិការ ចម្រុះកូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយ ជិតចំនួន១គ្រាប់ ចូលទៅក្នុងដែន ទឹកភាគខាងកើត ។

ទីភ្នាក់ងារ JCS បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា យោធាកូរ៉េខាងត្បូង បានរកឃើញមីស៊ីល ផ្លោង រយៈចម្ងាយជិត១គ្រាប់ ដែលមិនស្គាល់អត្តសញ្ញាណ ដែលកូរ៉េខាងជើង បានបាញ់នៅម៉ោងប្រហែល ១០និង១៧នាទីព្រឹកម៉ោង ក្នុងស្រុក ត្រូវនឹងម៉ោង ១និង១៧នាទីម៉ោងសកល ឆ្ពោះទៅសមុទ្រខាងកើតពីឆ្នេរខាងកើត Sinpo ខេត្ត South Hamgyong ។ នៅភាគខាងជើងប្រទេស កូរ៉េខាងជើង ។

គេបានកត់សម្គាល់ថា មីស៊ីលនេះត្រូវបានគេប៉ាន់ស្មានថា ជាមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ដោយនិយាយថា អាជ្ញាធរស៊ើបការណ៍ សម្ងាត់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគលម្អិតបន្ថែមទៀត អំពីគ្រាប់មីស៊ីលនេះ ។

ទីភ្នាក់ងារ JCS បានឲ្យដឹងទៀតថា យោធាកូរ៉េខាងត្បូង កំពុងឃ្លាំមើលយ៉ាងដិត ដល់នូវស្ថានភាពពាក់ព័ន្ធ និងរក្សាជំហរត្រៀមខ្លួន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនសម្រាប់ ការបាញ់បង្ហោះបន្ថែមទៀត ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ គេដឹងថា គ្រោះមីស៊ីលនោះហោះឆ្ពោះទៅទិសខាងកើតចម្ងាយ៤៣០ដល់៤៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់ ៦០គីឡូម៉ែត្រ ។

ប្រសិនបើមានការបញ្ជាក់ថា វានឹងជាការបាញ់សាកល្បង SLBM លើកដំបូងដោយកូរ៉េខាងជើង ក្នុងរយៈពេលប្រហែល២ឆ្នាំ។ នៅខែតុលាឆ្នាំ២០១៩ កូរ៉េខាងជើង បានឲ្យដឹងថា ខ្លួនបានទទួលជោគជ័យ ក្នុងការបាញ់តេស្តប្រភេទ SLBM ប្រភេទថ្មី ដែលគេស្គាល់ថា Pukguksong-3 ។

យោងតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ថា សម្រាប់ក្រុងព្យុងយ៉ាង ត្រូវបានហាមឃាត់មិន ឱ្យសាកល្បងបច្ចេកវិទ្យា មីស៊ីលផ្លោងណាមួយនោះទេ ។

ជាការឆ្លើយតបទៅ នឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង សេតវិមាន និងប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំក្រុមប្រឹក្សា សន្តិសុខជាតិ ហៅ(NSC) ជាបន្ទាន់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top