ព័ត៌មានអន្តរជាតិ

តួលេខ នៅខ្ពស់ដដែល! វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៣,០០០នាក់

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ថាវៀតណាម បានរាយការណ៍ពីករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន៣.១៦៨នាក់ គិតត្រឹមថ្ងៃចន្ទ ដែលក្នុងនោះ មាន៣.១៥៩នាក់ បានឆ្លងក្នុងស្រុក និងនាំចូល៩នាក់ នេះបើយោងតាមក្រសួង សុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។

ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង រួមមាន៩៦៨នាក់ នៅទីក្រុងហូជីមិញ ចំនួន៤៣៩នាក់ នៅខេត្ត Binh Duong និងចំនួន៣៩៣នាក់ នៅខេត្ត Dong Nai ។

ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះ បាននាំមកនូវចំនួន សរុបរបស់ប្រទេសនេះ កើនឡើងដល់៨៦៧.២២១នាក់ ដោយមានអ្នកស្លាប់ចំនួន ២១.២៦៩នាក់ផងដែរ ។

នៅទូទាំងប្រទេស អ្នក ជំងឺកូវីដ-១៩ចំនួន៧៩២.៩៨០នាក់ បានជាសះស្បើយ ខណៈការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ -១៩ មានចំនួនជាង ៦៣,៤លានដូស ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ប្រទេស វៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកសរុបចំនួន ៨៦២.៥៣១ករណី ចាប់តាំងពីការចាប់ផ្តើម នៃរលកនាចុងខែ មេសា កន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×