ពោធិសាត់: អភិបាល នៃគណះអភិបាលខេត្តពោធិសាត់ លោកជាវ តាយ នៅយប់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២១នេះ បានដឹកនាំកម្លាំង និង មន្ត្រីក្រោមឱវាទចុះពិនិត្យអំពីស្ថានភាពទឹកស្ទឹងពោធិសាត់ ដែលកំពុងហក់ឡើងជិតដល់កម្រឹតប្រកាសអាសន្ន។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្បែរដងស្ទឹងទាំងអស់សូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត៕
មូស្គូ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានហោះប្រដេញដើម្បីដេញយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់អាមេរិកមួយគ្រឿង បន្ទាប់ពីប្រព័ន្ធរ៉ាដា បានចាប់យន្តហោះនេះបាន នៅជិតដែនអាកាសជាតិនៅពីលើសមុទ្រជប៉ុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «យន្តហោះចម្បាំង MiG-31 មួយគ្រឿង បានប្រដេញដើម្បីកំណត់...
បរទេស៖ គេហទំព័រព័ត៌មាន Walla បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែល បានបង្កើតមូលដ្ឋានស៊ើបការណ៍និងវិភាគ ដើម្បីតាមដានសកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រមូលផ្តុំមូលដ្ឋានសម្ងាត់ បំផុតរបស់មន្រ្តីស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល និងក្រុមអ្នកវិភាគ ត្រូវបានបើកដំណើរការ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារលទ្ធផលនៃការកែទម្រង់ប្រព័ន្ធស៊ើបការណ៍ សម្ងាត់តាមបែបវិទ្យាសាស្ត្រ។ គេហទំព័រព័ត៌មាននេះបាននិយាយថា...
ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃរាជបណ្ឌិតសភា កម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានតម្លៃ ខាងប្រវត្តិសាស្ត្រនិងនយោបាយ តែមិនអាចប្រើវា ជាបករណ៍អូសទាញ ឱ្យសហគមន៍អន្តរជាតិ ចូលពាក់ព័ន្ធ ដោះស្រាយ បញ្ហាផ្ទៃក្នុងកម្ពុជា។ ការលើកឡើង របស់លោក គិន ភា បែបនេះ...
ភ្នំពេញ៖ តាមរយៈការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យ ដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះ ពីការចម្លងជំងឺកូវីដ១៩ ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៧ តុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំបន្ថែម ស្តីពីករណីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩...
មូស្គូ៖ តំណាងពិសេស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សម្រាប់កិច្ចការងារនៅអាហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការថ្លែងលើកឡើងថា រុស្ស៊ី នឹងមិនរំពឹងទុកទេថា នឹងទទួលបានលទ្ធផល ជាដុំកំភួនណាមួយនឹងកើតឡើង ចំពោះកិច្ចប្រជុំ ជាមួយនឹងក្រុមតាលីបង់ឡើយ នាសប្តាហ៍ក្រោយ ដែលគ្រោងប្រារព្ធធ្វើឡើង ក្នុងទីក្រុងមូស្គូ។ មន្ត្រីជាន់ខ្ពស់រុស្សីលោក Zamir Kabulov បានបញ្ជាក់ជាមួយនឹងភ្នាក់ងារសារព័ត៌មាន...
បរទេស៖ ប្រទេសវេណេស៊ុយអេឡា បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ខ្លួននឹងផ្អាកកិច្ចចរចាគ្នាជាមួយក្រុមប្រឆាំង ដែលគ្រោងធ្វើឡើងវិញ នៅក្នុងចុងសប្ដាហ៍នេះ ក្រោយប្រទេសកាបវែរធ្វើបត្យាប័ន អ្នកជំនួញកូឡំប៊ី លោក Alex Saab ឲ្យទៅសហរដ្ឋអាមេរិក ពីបទលាងលុកកខ្វក់។ សេចក្តីប្រកាសនោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើងដោយសមាជិកសភា នៃបក្សសង្គមនិយម លោក Jorge Rodriguez ដែលដឹកនាំក្រុមចរចារបស់រដ្ឋាភិបាល។ លោកបាននិយាយថា...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រជាកសិករ លើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ប្រកបដោយភាពជឿនលឿន ផងដែរ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក លោក វេង សាខុន។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មបាភ្នំមានជ័យស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «សូមស្នើអង្គការ JICA ជួយផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រជាកសិករ លើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ប្រកបដោយភាពជឿនលឿន និងនវានុវត្តន៍ដែលកំពុងអនុវត្ត នៅក្នុងប្រទេសជប៉ុន ដើម្បីជាបទពិសោធន៍ក្នុងការបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ប្រកបដោយភាពវៃឆ្លាត នៅកម្ពុជា»។ បន្ថែមពីនេះ លោក ក៏បានស្នើសហគមន៍កសិកម្ម ខិតខំស្វែងរកក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាបន្ថែមទៀត ឲ្យបានច្រើនដើម្បីជួយតភ្ជាប់មុខជំនួញរវាងសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានា តាមរយៈយន្តការ នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីនាំដល់ស្ថានភាព ឈ្នះ-ឈ្នះ ទាំងសហគមន៍កសិកម្ម និងក្រុមហ៊ុន។ លោករដ្ឋមន្ដ្រី បានសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលមានអង្គការ JICA ក៏ដូចជាអង្គការផ្សេងៗទៀតជាសេនាធិការរួមទាំងវិស័យឯកជនពិតជានឹងបន្តនូវប្រពៃណីដ៏ល្អផូរផង់នេះតទៅទៀតដើម្បីរួមចំណែកបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលនៅជនបទព្រមទាំងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទៅ ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផលដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ កាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទជាពិសេស ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ស្ថានភាពកំពស់ទឹកនៅស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង បានថយចុះមកនៅត្រឹម១៣.៥៥ម៉ែត្រ គិតត្រឹមម៉ោង ១១:៣០នាទី ថ្ងៃនេះ (១៧-១០-២០២១) ។ សូមបង ប្អូនប្រជាពលរដ្ឋ និង សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងបន្តការប្រុងប្រយ័ត្ន!