ព័ត៌មានអន្តរជាតិ
ហ្វីលីពីន ប្រាប់ចិន ឲ្យដកថយក្រោយ មានការប៉ះទង្គិចគ្នា នៅដែនសមុទ្រ ចិនខាងត្បូង
បរទេស៖ ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បាននិយាយថា នាវា៣គ្រឿងមកពីកងកម្លាំងការពារដែនសមុត្រចិន បានរារាំងនិងបាញ់កាំភ្លើងបាញ់ទឹក ទៅលើនាវាដឹកគ្រឿងផ្គត់ផ្គង់ហ្វីលីពីន ពីរគ្រឿង នៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ហ្វីលីពីន ស្ថិតនៅលើដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានមានប្រសាសន៍ថា ហេតុការណ៍នេះ បានកើតមានឡើងនៅជិតតំបន់ Ayungin Shoal កាលពីថ្ងៃទី១៦...