ម៉ូស្គូ៖ ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចបានបន្តកើនឡើងជុំវិញជម្លោះទូលំទូលាយ ហើយសកម្មភាពជាក់ស្តែងមួយចំនួនត្រូវបានគេរំពឹងថានឹងបំបែកភាពជាប់គាំងនាពេលអនាគតដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រុស្ស៊ី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) មិនដែលខ្វះភាពផ្ទុយគ្នាទាក់ទងនឹងបញ្ហារ៉ាំរ៉ៃ រួមទាំងការគំរាមកំហែងផ្នែកយោធា អ៊ុយក្រែន និងការចោទប្រកាន់ថា ជ្រៀតជ្រែកក្នុងដំណើរការនយោបាយក្នុងស្រុករបស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ ការប្រេះឆាថ្មីកំពុងកើតឡើងជុំវិញវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនបេឡារុស្ស-សហភាពអឺរ៉ុប ការធ្វើតេស្តប្រឆាំងផ្កាយរណបរបស់រុស្ស៊ី ក៏ដូចជាវិធានការអរិភាពរបស់ FBI ចំពោះសមាជិកសហគមន៍រុស្ស៊ីនៅសហរដ្ឋអាមេរិក។ អ្នកវិភាគបានព្យាករណ៍ថា ទំនាក់ទំនងទូទៅរវាងរុស្ស៊ី...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង(ប្រទេសចិន) រំកិលចុះមកក្រោម និងខ្យល់មូសុងឥសានក្នុងកម្រិតមធ្យមដែលធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃ២៤-៣០វិច្ឆិកា ៕
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនគឺជា និងតែងតែជាអ្នកជិតខាងដ៏ល្អ មិត្តល្អ និងដៃគូដ៏ល្អរបស់អាស៊ាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូនៅព្រឹកថ្ងៃចន្ទនេះ។ លោក ស៊ី បានបញ្ជាក់សារជាថ្មីថា ប្រទេសចិននឹងយកអាស៊ានជាអាទិភាពខ្ពស់ក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ខ្លួន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវបន្តការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា បង្កើតភាពជាដៃគូជំនួសឱ្យសម្ព័ន្ធភាព និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយកត្តាអវិជ្ជមានផ្សេងៗដែលអាចគំរាមកំហែង ឬបំផ្លាញសន្តិភាព។ លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ស៊ី បានលើកឡើងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមឈ្មោះ លើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺស្ពានភ្ជាប់និស្ស័យ ដោយសារតំបន់នេះ មានប្រវត្តិច្រើន។ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំចង់បន្ថែមឈ្មោះលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពក ម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៧១C ។ ក្នុងឱកាសពិធីសម្ពោធស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក៏មានការចូលរួមពីលោក វ៉ាង...