ហាណូយ៖ យោងតាមអគ្គនាយកដ្ឋានគយ វៀតណាមបានឱ្យដឹងថា អាជីវកម្មវៀតណាមបាន នាំចេញរបាំងវេជ្ជសាស្រ្តជាង ៣៧,១លាននៅក្នុងខែតុលា ដែលកើនឡើងទ្វេដងពីខែកញ្ញា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយកដ្ឋាននេះបានប្រកាស នៅក្នុងរបាយការណ៍ចុងក្រោយ របស់ខ្លួនដែលបានចេញ ផ្សាយកាលពីថ្ងៃច័ន្ទថា ការនាំចេញរបាំងវេជ្ជសាស្រ្ត បានកើនឡើងក្នុងរយៈពេល ៣ ខែចុងក្រោយនេះ បន្ទាប់ពីការធ្លាក់ចុះនៅចន្លោះខែឧសភា និងខែកក្កដា នៅពេលដែលប្រទេសវៀតណាម រងការវាយប្រហារខ្លាំងបំផុត ដោយរលកទី៤...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ជំងឺកូវីដ១៩ បានបំផ្លាញគម្រោងសាងសង់ស្ពាន នៅកម្ពុជាអស់ប្រហែលចំនួន២០ ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការ ដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំមានការសោកស្តាយណាស់ត្រង់ថា អាកូវីដ១៩នេះ វាស៊ីស្ពានរបស់ខ្ញុំអស់ប្រហែលជា ២០ស្ពាន...
បរទេស៖ ការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងប្រទេសជាង ៣០ កាលពីថ្ងៃអាទិត្យបានទាមទារ ឱ្យបញ្ចប់ការអន្តរាគមន៍ របស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះនៅក្នុងប្រទេស អេត្យូពី ក៏ដូចជាការរាយការណ៍ បំភាន់ពីការពិត អំពីជម្លោះ ដោយប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចរួមទាំង BBC និង CNN ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់បានចុះផ្សាយថា អតីតប្រធានាធិបតី កូរ៉េខាងត្បូងលោក Chun Doo Hwan ដែលបានដណ្តើមអំណាច បន្ទាប់ពីរដ្ឋប្រហារយោធា ក្នុងឆ្នាំ១៩៧៩ និងបានបង្ក្រាបការបះបោរស៊ីវិល គាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយបង្ខំនៅឆ្នាំបន្ទាប់ បានទទួលមរណភាព នៅផ្ទះរបស់លោក ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះ ក្នុងអាយុ ៩០ឆ្នាំ។ អតីតឧត្តមសេនីយកងទ័ពរូបនេះ បាននឹងកំពុងប្រយុទ្ធប្រឆាំង...
ភ្នំពេញ: សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី នៅថ្ងៃទី ២៣ ខែ វិច្ឆិកាឆ្នាំ ២០២១ នេះ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ និង បញ្ជូនខ្លួន ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមច្បាប់ ជាប់សង្ស័យនឹងអំពើឃាតកម្ម សម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជន អតីគណបក្សសង្គ្រោះជាតិ...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឲ្យដឹងថា នាពេលបច្ចុប្បន្នកងទ័ពកម្ពុជា-ចិន មានទំនាក់ទំនងមិត្តភាព ជាប្រពៃណី ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យទាំង វិស័យហ្វឹកហ្វឺន និងបណ្តុះបណ្តាល។ តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់យ៉ាងត្រឹមត្រូវចំពោះមនុស្សចាស់ ក្នុងរដូវរងានាពេលខាងមុខនេះ ព្រោះនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង។ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ 71C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
បរទេស ៖ វិទ្យាស្ថានគោល នយោបាយ International IDEA បាននិយាយកាលពីថ្ងៃចន្ទដោយចង្អុលទៅ “ការចុះខ្សោយ ដែលអាចមើលឃើញ” ដែលវាបាននិយាយ ពីចាប់ផ្តើមនៅឆ្នាំ ២០១៩ ថា សហរដ្ឋអាមេរិក បានចូលរួមក្នុងបញ្ជីប្រចាំឆ្នាំ នៃប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ ដើរ “ថយក្រោយ” ជាលើកដំបូង ។ យោងតាមសារព័ត៌មាន CBS...
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក្រុមការងារអគ្គនាយកដ្ឋាន ភស្តុភាហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានធ្វើការបែងចែកផ្លែតាង៉ែនប៉ៃលិន ចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកស្រី តៅ តឿន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់បណ្ដាកងឯកភាព មួយចំនួន ចំណុះក្រសួងការពារជាតិ៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីលោក Mario Draghi បើកកិច្ចពិភាក្សាគ្នាមួយ តាមទូរស័ព្ទដើម្បីពិភាក្សា គ្នាពីបញ្ហាទេ្វភាគី ស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការ ថាមពលនិងជាពិសេស បញ្ហាវិបត្តិអន្តោប្រវេស រវាងព្រំដែន ប៉ូឡូញនិងបេឡារូស។ លោក Putin បានធ្វើការលើកឡើង...