ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាឲ្យអាជ្ញាធរ យកចិត្តទុកដាក់ ចំពោះមនុស្សចាស់ ក្នុងរដូវរងារ នាពេលខាងមុខ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់យ៉ាងត្រឹមត្រូវចំពោះមនុស្សចាស់ ក្នុងរដូវរងានាពេលខាងមុខនេះ ព្រោះនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង។

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ 71C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះផ្ដាំផ្ញើ ទៅបណ្ដា ខេត្តទាំងអស់ លើអ្វីខ្ញុំចេញសំឡេងថ្ងៃមុន ទាក់ទងការ យកចិត្តទុកដាក់ទៅ លើសុខភាពមនុស្សចាស់ ចាប់ពីសប្ដាហ៍ពីមួយ នៃខែធ្នូ រហូតដល់ខែកុម្ភៈ នៅនឹងចុះត្រជាក់យ៉ាងខ្លាំង»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរត្រូវបង្កើន ការយកចិត្តទុកដាក់ ចំពោះសុខភាពមនុស្សចាស់ ដូចជា ត្រៀមផ្តល់ អាវភ្លៀង អាវរងារ ភួយ ដើម្បីជួយដល់មនុស្សចាស់ទាំងឡាយ ដែលមានការខ្វះខាត ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពុជានឹងចាប់ផ្ដើមចុះត្រជាក់ ចាប់ពី សប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ និងពីសប្តាហ៍ទី៤ ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ តាមរយៈការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ៩០% និងថយបន្តិចម្តងៗ មកនៅត្រឹម៦០% នៅខែកុម្ភៈ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសត្រជាក់ នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធ ខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា ៕

To Top