ព័ត៌មានអន្តរជាតិ

បាតុកម្មទូទាំងពិភពលោក ប្រឆាំងនឹងអន្តរាគមន៍ របស់អាមេរិកនៅប្រទេស អេត្យពី និងការផ្សាយខុសពី ការពិតរបស់ BBC, CNN (Video)

បរទេស៖ ការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងប្រទេសជាង ៣០ កាលពីថ្ងៃអាទិត្យបានទាមទារ ឱ្យបញ្ចប់ការអន្តរាគមន៍ របស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះនៅក្នុងប្រទេស អេត្យូពី ក៏ដូចជាការរាយការណ៍ បំភាន់ពីការពិត អំពីជម្លោះ ដោយប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចរួមទាំង BBC និង CNN ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការតវ៉ាបានធ្វើឡើងក្រោមពាក្យស្លោក «គ្មានទៀតទេ ឬ NoMore ដែលបង្ហាញពីការបញ្ចប់ចំពោះការ អត់ឱនរបស់ជនជាតិអាហ្រ្វិក ចំពោះការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក ដែលមិនត្រឹមតែ នៅក្នុងប្រទេសអេត្យូពី និង ប្រទេស អេរីទ្រា ប៉ុណ្ណោះទេ ប៉ុន្តែតំបន់ Horn of Africa ទាំងមូល ផងដែរ។

យោងតាម Horn of Africa Hub ដែលបានជួយផ្តួចផ្តើមបង្កើតពាក្យ ក៏ដូចជាការតវ៉ា, ការតវ៉ាបានលាតសន្ធឹងពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុង Pretoria និងពី Washington, DC រហូតដល់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល រួមទាំងទីក្រុងរាប់សិប របស់សហរដ្ឋអាមេរិកផងដែរ។

នៅសហរដ្ឋអាមេរិក ការតវ៉ាត្រូវបានគាំទ្រដោយ សម្ព័ន្ធជនជាតិស្បែកខ្មៅដើម្បីសន្តិភាព និងច្បាប់បច្ចុប្បន្ន ដើម្បីបញ្ឈប់សង្រ្គាម និងបញ្ចប់ការរើសអើងជាតិសាសន៍ (ANSWER) Coalition ដែលជាក្រុមសកម្មជនឈានមុខ គេពីរនៅក្នុងចលនាប្រឆាំងសង្រ្គាម របស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top