ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ៖ បច្ចុប្បន្នកងទ័ពកម្ពុជា-ចិន ពង្រឹងសហប្រតិបត្តិការ លើគ្រប់វិស័យ ទាំងហ្វឹកហ្វឺន និងបណ្តុះបណ្តាល

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឲ្យដឹងថា នាពេលបច្ចុប្បន្នកងទ័ពកម្ពុជា-ចិន មានទំនាក់ទំនងមិត្តភាព ជាប្រពៃណី ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យទាំង វិស័យហ្វឹកហ្វឺន និងបណ្តុះបណ្តាល។

តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានថ្លែងថា «នាពេលបច្ចុប្បន្ននេះ កងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន មានទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងវិស័យហ្វឹកហ្វឺន បណ្តុះបណ្តាល និងទំនាក់ទំនងយោធា»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបន្ដថា ពិសេសការ ជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជានូវវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត ក្រុមវេជ្ជសាស្រ្ត បានរួមចំណែក យ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩៕

To Top
×