ព័ត៌មានអន្តរជាតិ

មេដឹកនាំ រុស្សីនិងអ៊ីតាលី ពិភាក្សាគ្នាពីបញ្ហាព្រំដែន ប៉ូឡូញនិងបេឡារូស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីលោក Mario Draghi បើកកិច្ចពិភាក្សាគ្នាមួយ តាមទូរស័ព្ទដើម្បីពិភាក្សា គ្នាពីបញ្ហាទេ្វភាគី ស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការ ថាមពលនិងជាពិសេស បញ្ហាវិបត្តិអន្តោប្រវេស រវាងព្រំដែន ប៉ូឡូញនិងបេឡារូស។

លោក Putin បានធ្វើការលើកឡើង ជាពិសេសចំពោះបញ្ហាការគ្រប់គ្រង អំពើហិង្សាដោយប្រទេសប៉ូឡូញ ចំពោះមុខទៅលើបញ្ហា សិទ្ធមនុស្ស និងក៏ដូចជាការគ្រប់គ្រងដោយឃោរឃៅ ទៅលើជនអន្តោប្រវេស ពីសំណាក់រដ្ឋាភិបាល នៃប្រទេសប៉ូឡូញ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា មេដឹកនាំទាំងពិរក៏បានព្រមព្រៀងផងដែរ ឲ្យមានកិច្ចពិភាក្សារវាង សហភាពអ៊ឺរ៉ុបជាមួយនឹង រដ្ឋាភិបាលនៃប្រទេសបេឡារូស ដែលនឹងអាចនាំឲ្យមាន ដំណោះស្រាយ ប្រសើរឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top
×