ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយអ៊ែត រាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងអង្គការសហប្រជាជាតិ នឹងរួមសហការគ្នា បង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារ សម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែង រកការងារដែលមានពិការភាព” ។ ដែលគម្រោងនេះ មានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងកិច្ចប្រជុំអាស៊ាន-ចិនកាលពីថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២១ មានបណ្តាមេដឹកនាំមួយចំនួន ដែលជាសមាជិកអាស៊ានបាន ចោទសួរមកកាន់សម្តេចថា សម្តេចបានលំអៀងទៅរកចិន តែសម្តេចតបទៅវិញថា បើមិនឲ្យកម្ពុជាទៅពឹងចិន តើឲ្យពឹងអ្នកណា? កាលពីថ្ងៃ២២ វិច្ឆិកា សម្តេចតេជោ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ចិន...
ភ្នំពេញ ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា មានក្មេងស្រីម្នាក់ឈ្មោះ ឆារ៉ា រស់នៅសហរដ្ឋអាមេរិក បានចេញមកសុំទោសសម្តេច ។ ការចេញមកសុំទោស ក្រោយពីបានរិះគន់ និងប្រមាថសម្តេចកាលពីពេលថ្មីៗនេះ ។ សម្តេចតេជោ បានមានប្រសាសន៍ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មានមេឃុំនិងចៅសង្កាត់មួយចំនួន ម៉ោង៩ព្រឹកហើយ នៅមិនទាន់ចូលធ្វើការទៀត ធ្វើឲ្យប្រជាជនទៅរកមិនឃើញ ខណៈសម្តេចផ្តាំថា ទៅធ្វើការយឺតនេះ កុំយកហេតុផលរឿងកូវីដ-១៩មកធ្វើជាខែល ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបូកថ្ងៃអាទិត្យទៀត មានភ្ញៀវទេសចរណ៍ផ្ទៃក្នុងដើរកម្សាន្ដជាង១លាននាក់ ធ្វើឲ្យចរន្ដសេដ្ឋកិច្ចនៅតាមជនបទ និងទីក្រុង ងើបឡើងវិញជាបណ្តើរៗ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងនៅថ្ងៃចន្ទនេះថា កិច្ចប្រជុំកំពូលរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានធ្វើឡើងដោយគ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ចូលរួមឡើយ ។ លោក...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃចន្ទនេះដោយបានថ្កោលទោសលើការផ្ទុះអាវុធចុងក្រោយបំផុតនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ បន្ទាប់ពីកប៉ាល់ឆ្មាំសមុទ្រចិន បានបាញ់កាំភ្លើងបាញ់ទឹកទៅលើទូកហ្វីលីពីន ។ លោក Duterte បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់អាស៊ីដែលរៀបចំដោយប្រធានាធិបតីចិន ហ្ស៊ី ជិនពីង...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថា ប្រទេសតួកគី កាលពីថ្ងៃអាទិត្យ បានរាយការណ៍ ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន២១,១៧៧នាក់ ដែលបង្កើនចំនួនអ្នកឆ្លងសរុប របស់ខ្លួនដល់៨,៥៧១,៥៥៤នាក់ នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួគីកបានកើនឡើងពី១៩៥នាក់ដល់៧៥.០៤២នាក់ ខណៈដែលមនុស្ស ៣៤.២៩០នាក់ទៀតបានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តសរុបចំនួន៣៥០.១៦៣នាក់ត្រូវបានធ្វើឡើងក្នុងរយៈពេល១ថ្ងៃកន្លងមកនេះ ។...
ដំណឹងដ៏គួរឱ្យរីករាយមួយត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី ២២ ខែ វិច្ឆិកានេះ ស្របនឹងការប្រារព្ធធ្វើកិច្ចប្រជុំកំពូលចិន -អាស៊ានដើម្បីរំលឹកខួបអនុស្សាវ រីយ៍ទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាន ពោលគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានឹងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ ។ បន្ទាប់ពីការចុះហត្ថលេខាបានជាងមួយឆ្នាំ កិច្ចព្រមព្រៀងនេះបានកំណត់ពីពេលវេលាជាក់លាក់នៃការចូលជាធរមានជាផ្លូវការ ដែលនេះមានន័យថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរចិននិងកម្ពុជានឹងឈានចូលក្នុងយុគសម័យថ្មីដែលកាន់តែស្អិតល្មួត ងាយស្រួល សេរី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា សម្ដេចបន្ដធ្វើជានាយករដ្ឋមន្ដ្រី ដោយមិនឱនក្បាល ចំពោះការគាបសង្កត់ ណាមួយរបស់បរទេសឡើយ ព្រោះធ្វើបែបនេះនឹងធ្វើឲ្យ ប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅកម្ពុជា ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១...