ភ្នំពេញ ៖ នៅក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ខណៈប្រជាពលរដ្ឋត្រៀមការជួបជុំ ធ្វើដំណើរកម្សាន្ត ទីជិតទីឆ្ងាយ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញសារអប់រំជាវីដេអូជាច្រើន ក្នុងន័យដាស់តឿនក្រើនរំលឹក ដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្ន និងចូលរួមការពារការចម្លងនូវជំងឺរាតត្បាត កូវីដ១៩ ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា...
ភ្នំពេញ៖ ប៉ុន្មានម៉ោងមុន នៃការមកដល់នៃវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិន ចំនួន២លានដូសបន្ថែមទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា...
ភ្នំពេញ ៖ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឆ្លើយតបទៅសកម្មជននយោបាយនិងបរិស្ថានថា ពន្ធនាគារ គឺជាទីកន្លែងឃុំឃាំងមនុស្ស សម្រាប់អនុវត្តទោស និងជាកន្លែងអប់រំកែប្រែអ្នកទោស ដើម្បីធ្វើជាប្រជាពលរដ្ឋល្អ មិនមែនកន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ ដូចខាងក្រៅនោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបែបនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការលើកឡើងប្រកបដោយចេតនាមិនស្មោះត្រង់...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត ក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសកម្ពុជា ។ យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចនេះ មានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើជាប្រធាន និងលោក គៀត...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា របបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទប្រព្រឹត្តការក្លែងបន្លំការបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០២០ ដែលជាការចោទប្រកាន់ចុងក្រោយបង្អស់ក្នុងការរារាំងការចោទប្រកាន់ប្រឆាំងនឹងលោកស្រី ចាប់តាំងពីគណបក្សលោកស្រីបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនោះ ។ ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស និងការបង្ក្រាបយ៉ាងសាហាវទៅលើអ្នកប្រឆាំងផងដែរ...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ថាប៉ូលិសហុងកុងបានជម្លៀស មនុស្សចំនួន៣២នាក់ ចេញពីតុលាការក្រុងមួយកាលពីថ្ងៃអង្គារ ហើយបានដាក់ពង្រាយ អ្នកជំនាញការកម្ចាត់ជាតិផ្ទុះ ខណៈប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ស្រោមសំបុត្រគួរឱ្យសង្ស័យ ដែលផ្ញើទៅកាន់ចៅក្រមត្រូវបានបញ្ជូនទៅតុលាការ២ផ្សេងគ្នា។ ប៉ូលិសបានឲ្យដឹងថា ពួកគេបានឆ្លើយតបទៅនឹងរបាយការណ៍ ពីបុគ្គលិកនៅតុលាការ West...
បរទេស៖ប្រទេសចិន នឹងមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួន ស្តីពីបញ្ហាតៃវ៉ាន់ ហើយក៏នឹងមិនផ្លាស់ប្តូរទស្សនៈខ្លួន ដែលថា សហភាពអឺរ៉ុបត្រូវតែដកទណ្ឌកម្មចេញវិញ ប្រសិនបើកិច្ចព្រមព្រៀងវិនិយោគចិន-សហភាពអឺរ៉ុបថ្មី ត្រូវបានធ្វើសច្ចានុម័តនោះ នេះបើយោងតាមសម្តីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហភាពអឺរ៉ុបនិយាយនៅថ្ងៃអង្គារនេះ។ បើទោះជាមានគម្រោង សម្រាប់ជំនួបកំពូល សហភាពអឺរ៉ុបនិងចិន នៅចុងឆ្នាំនេះក៏ដោយ ក៏ការថ្លែងរបស់លោក Zhang Ming នេះ ផ្តល់ឲ្យនូវក្តីសង្ឃឹមតិចតួច សម្រាប់សមិទ្ធផលការទូត ក្រោយបណ្ដាប្រទេសនៅសហភាពអឺរ៉ុប ដូចជាប្រទេសលីទុយអានីជាដើម បានបង្កើនកុងត្រាជាមួយកោះតៃវ៉ាន់...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីធ្ងន់ធ្ងរជាច្រើននៅអឺរ៉ុប និងអាស៊ី ត្រូវបានរាយការណ៍ទៅអង្គការពិភពលោក (WHO)សម្រាប់សុខភាពសត្វ (OIE) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាសញ្ញាមួយថា មេរោគកំពុងរីករាលដាលយ៉ាងឆាប់រហ័សម្តងទៀត ។ ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង ដែលជាទូទៅគេហៅថា ជំងឺគ្រុនផ្តាសាយបក្សី បានធ្វើឱ្យឧស្សាហកម្មបសុបក្សី មានការប្រុងប្រយ័ត្ន...
ភ្នំពេញ៖ ប្រសិនបើអ្នកចូលចិត្តហ្គេមកម្សាន្ត ឬកំពុងស្វែងរកអ្វីៗ ដើម្បីលេងកម្សាន្តឲ្យ បានសប្បាយរីករាយនៅលើអនឡាញ នេះជាដំណឹងល្អសម្រាប់អ្នក ។ កម្មវិធី CamID ដែលទទួលបានពានរង្វាន់របស់ មិត្តហ្វូន ទើបតែបានដាក់បញ្ចូលបន្ថែម នូវហ្គេមជាច្រើនថែមទៀត ដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នក ដោយឥតគិតថ្លៃ ។ យោងតាមការឲ្យដឹង ពីក្រុមហ៊ុនមិត្តហ្វូន ហ្គេមដែលលេងដោយសេរី និងឥតគិតថ្លៃជាង ៥០ហ្គេម ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី...
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុក នៅថ្ងៃអង្គារនេះបានឲ្យដឹងថា អជ្ញាធរតួកគី បានឈានទៅដល់ការចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានសង្ស័យថា មានការពាក់ព័ន្ធទៅនឹងការធ្វើឃាត ប្រធានាធិបតីហៃទីលោក Jovenel Moise។ កាសែត Hurriyet Daily News បានចេញផ្សាយថាតុលាការ បានសម្រេចចិត្តធ្វើការឃុំខ្លួនបុរសដែលមានឈ្មោះថា Samir Handal រយៈពេល៤០ថ្ងៃបណ្តោះអាសន្ន។ Handal ត្រូវបានចាប់ខ្លួន...