ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១ ឧសភានេះ បានប្រកាសពីការ រកឃើញអ្នកឆ្លងថ្មី ៣៨៨នាក់ទៀត ជាសះស្បើយ ៤៨នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងកូវីដ១៩សរុប 13790 នាក់, អ្នកជាសះស្បើយ5200 នាក់, អ្នកកំពុងព្យាបាល 8487...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ ជនជាតិខ្មែរ ចំនួន ៣នាក់ បុរសឣាយុ ៦១ឆ្នាំ ស្រ្តីឣាយុ ៦៧ឆ្នាំ និងស្រ្តីឣាយុ ៧៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានប្រកាសសន្យា ក្នុងការបើកការ ស៊ើបអង្កេតមួយទៅ នឹងព្រឹត្តិការណ៍រត់ជាន់គ្នា ស្លាប់នៅឯពិធីបុណ្យ បែបសាសនា ដ៏ល្បីមួយនិងធ្វើឲ្យមនុស្ស ស្លាប់កើនឡើងជាច្រើននាក់។ នៅក្នុងអំឡុងពេល នៃដំណើរ ទៅដល់ទីកន្លែងកើត...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៦រ៉ិចទ័រ វាយប្រហារខេត្ត មីយ៉ាជី ប្រទេសជប៉ុន ។ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ អង្រួននៅខេត្ត មីយ៉ាជី (MIYAGI) ប្រទេសជប៉ុន ។ ព័ត៌មានលម្អិតអំពីគ្រោះរញ្ជួយដីនេះមិនទាន់មានសេចក្តីរាយការណ៍ណាមួយរាយការណ៍បន្ថែមទៀតនៅឡើយទេ ៕...
បរទេស៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ច ប្រទេសអ៊ុយក្រែន នៅសប្ដាហ៍ក្រោយ ស្របពេលដែលភាពតានតឹង កំពុងកើនកម្តៅខ្លាំង រវាងអ៊ុយក្រែននិងរុស្ស៊ី នេះបើតាម សេចក្តីរាយការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ពីទីភ្នាក់ងារសារព័ត៌មាន CBS News។ ទីភ្នាក់ងារសារព័ត៌មាន CBS News បាននិយាយប្រាប់ថា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានធ្វើការអំពាវនាវ ដល់អតិថិជន ជួយទូទាត់ថ្លៃប្រើប្រាស់ ថាមពលអគ្គិសនី តាមរយៈកម្មវិធីនៃ ប្រព័ន្ធទូទាត់ ដូចជា ៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ក្នុងអំឡុងពេលអនុវត្តវិធានការ បិទខ្ទប់ភូមិសាស្ដ្ររាជ ធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។ តាមសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា នាពេលថ្មីៗនេះ លោក...
បរទេស៖ អ្នកនេសាទ របស់ប្រទេសកូរ៉េខាងត្បូង រាប់រយនាក់នៅទូទាំងប្រទេស នាថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើការតវ៉ា មួយអំពាវនាវ ឲ្យប្រទេសជប៉ុន ដកការសម្រេចចិត្ត បង្ហូរទឹកសំណល់ ពីរោងចក្រនុយក្លេអ៊ែ Fukushima ចូលទៅក្នុងសមុទ្រ។ ទីភ្នាក់ងារសារព័ត៌មាន ALARABIYA News ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា យោងតាមសហករណ៍...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ធនាគារពិភពលោក (WB)បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ក្នុងស្រុកថា ធនាគារពិភពលោក បានអនុម័តទឹកប្រាក់ ៨០,៥លានដុល្លារអាមេរិក ដែលជាហិរញ្ញវត្ថុបន្ថែម ដើម្បីជួយដល់ ប្រទេសស្រីល័ង្កា ក្នុងការរៀបចំ និងបែងចែកការងារចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩...
បរទេស៖ ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មេបញ្ជាការយោធា របស់សហរដ្ឋអាមេរិក បានជួបគ្នាជាមួយនឹង មេបញ្ជាការ របស់ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន នៅកោះហាវ៉ៃ ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហាមួយចំនួន ដូចជាការប្តេជ្ញាចិត្ត របស់អាមេរិក នៅក្នុងការរក្សាស្ថេរភាព សន្តិភាព ក្នុងរយៈពេលវែង នៅក្នុងតំបន់ និងក៏ដូចជាបញ្ហា ការប្តូរគោលដៅ យោធាអាមេរិក...
ភ្នំពេញ ៖ តាងនាមឱ្យគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ក្រសួងការបរទេស បានប្រកាសអញ្ជើញ បេក្ខជនកម្ពុជា ចូលរួមប្រកួតប្រជែង រចនានិមិត្តសញ្ញា (Logo) អាស៊ាន ឆ្នាំ២០២២ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ ឧសភានេះ បានឲ្យដឹងថា និមិត្តសញ្ញា...