ព័ត៌មានអន្តរជាតិ

រាល់ជើងហោះហើរ អន្តរជាតិទំាងអស់ ត្រូវផ្អាកនាំចូល និងចេញពីប្រទេសឥណ្ឌា រហូតដល់ថ្ងៃទី៣១ ឧសភា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រនេះថា រាល់ជើងហោះហើរពាំណិជ្ជកម្ម អន្តរជាតិទាំងអស់ ដែលចេញ និងចូលប្រទេសឥណ្ឌា នឹងនៅតែរក្សាការផ្អាក ដំណើរការរហូតដល់ថ្ងៃទី៣១ ខែឧសភា ។

យោងតាមការប្រកាសផ្លូវការ ដែលចេញដោយអគ្គនាយកដ្ឋាន តាមដានអាកាសចរណ៍ស៊ីវិល របស់ប្រទេសឥណ្ឌា បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការរឹតត្បិតនឹងមិនបានដាក់ បញ្ចូលទាំងស្រុងសម្រាប់ប្រតិបត្តិការ ដឹកទំនិញទាំងអស់ និងរាល់ជើងហោះហើរពិសេស ដែលបានអនុម័តដោយ អគ្គនាយកដ្ឋានខាងលើ ។

លិខិតបញ្ជាដែលចេញ ដោយអគ្គនាយកដ្ឋាន បានដាក់ថា “នៅក្នុងផ្នែកដែលបានបញ្ជាក់អំពីកាលបរិច្ឆេទ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលបានផ្តល់អាជ្ញាបណ្ណ នៅតែបន្តផ្អាកដំណើរការ នៅថ្ងៃអស់សុពលភាព ដែលបានប្រកាសនេះ ដោយមានទាំង (ការធ្វើដំណើរ និងការរឹតត្បិតលើទិដ្ឋការ ដែលមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩) ដោយផ្អែកលើកាលវិភាគសេវាកម្ម របស់អ្នកដំណើរពាណិជ្ជកម្មអន្តរជាតិ ចេញ និងចូលប្រទេសឥណ្ឌា រហុតដល់ម៉ោង ២៣និង៥៩នាទី ម៉ោងក្នុងស្រុក ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១” ។

“យ៉ាងណាមិញ កាលវិភាគនៃជើងហោះហើរអន្តរជាតិ អាចអនុញ្ញតបាន តាមការជ្រើសរើសជើងហោះហើរ ដោយអាជ្ញាធរដែលបានកំណត់ ទៅលើករណីជាមូលដ្ឋានជាមុនសិន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top