អាមេរិក៖ ការរំលោភសេពសន្ថវៈ ជាបទឧក្រិដ្ឋដ៏ស្មុគស្មាញបំផុតនៅលើពិភពលោក ព្រោះស្ត្រីនៅប្រទេសខ្លះទំនងជាមិនសូវមានគេរាយការណ៍ អំពីបណ្តឹងរបស់ពួកគេឡើយ ដោយសារតែការស្អប់ខ្ពើម សង្គមខ្លាំងទៅលើស្ត្រីដែលត្រូវបានគេចាប់រំលោភ ទទួលរងនូវអំពើហឹង្សា ឬការភ័យខ្លាចនៃការរិះគន់ពីគ្រួសាររបស់ពួកគេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រវ៉ាន់ឌ័រលីស។ ការរំលោភសេពសន្ថវៈ និងស្ថិតិរំលោភផ្លូវភេទផ្សេងទៀតអាចរកបានជាទូទៅនៅប្រទេសជឿនលឿនហើយកំពុងក្លាយជារឿងធម្មតា ចំណែកការរំលោភសេពសន្ថវៈមួយចំនួនធំមិនបានរាយការណ៍ទូទាំងពិភពលោកទេ។ លោកអ្នកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញថា ប្រទេសមានការអភិវឌ្ឍខ្លាំងបំផុតដូចជាអាមេរិក កាណាដា ស៊ុយអែត និងចក្រភពអង់គ្លេស គឺជាឧក្រិដ្ឋកម្មនេះ។ នៅទូទាំងពិភពលោកប្រហែល ៣៦% នៃស្ត្រីបានឆ្លងកាត់អំពើហឹង្សាទាំងផ្លូវកាយ ឬផ្លូវភេទ...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយ អាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជឿជាក់ថា ប្រទេសកូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូន នាវាមុជទឹកថ្មីមួយគ្រឿង ដែលមានទម្ងន់ ៣,០០០ តោនរង់ចាំតែពេលវេលាត្រឹមត្រូវប៉ុណ្ណោះ។ ប្រភពបានឲ្យដឹងថា អាជ្ញាធរស៊ើបការណ៍សម្ងាត់បានកំណត់ថា នាវាមុជទឹក ៣,០០០ តោន ដែលត្រូវបានដាក់បង្ហាញកាលពីខែកក្កដា ឆ្នាំ២០១៩ អាចផ្ទុកកាំជ្រួចមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកចំនួន ៣...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា បានសន្យានៅថ្ងៃអង្គារទី១៣ ខែមេសានេះថា នឹងធ្វើបាតុកម្មជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះ ដើម្បីរក្សាសម្ពាធលើមេដឹកនាំយោធានៅក្នុងអំឡុងថ្ងៃឈប់សម្រាក ដ៏សំខាន់បំផុតរបស់ប្រទេស ។ ថ្ងៃឈប់សម្រាកឆ្នាំថ្មីរយៈពេល ០៥ថ្ងៃដែលត្រូវបានគេស្គាល់ថា ជាពិធីបុណ្យ Thingyan ត្រូវបានប្រារព្វឡើងជាធម្មតាដោយការអធិដ្ឋាននការ ធ្វើពិធីសំអាតរូបសំណាកព្រះពុទ្ធនៅតាមវត្តអារាម និងការបោះចោលទឹកនៅតាមដងផ្លូវ...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នំា២០២១ថា ក្រុមសុភាចារបុរសតួកគី នៅថ្ងៃអង្គារនេះបានប្រកាស ដើម្បីស្វែងរកការចាប់ខ្លួនជនសង្ស័យចំនួន៨៤នក់ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញ មួយដែលរងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ បរាជ័យនៅក្នុងឆ្នាំ២០១៦ ។ ប៉ូលិសបានបើប្រតិបត្តិការទៅ ក្នុងខេត្តចំនួន៤៩ ដើម្បីធ្វើការចាប់ខ្លួនក្រុមជនសង្ស័យ ដែលបានទទួលការបទបញ្ជាពីប្រធានការិយាល័យសុភាចារបុរស នៅក្រុង Izmir ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានផ្សាយដូច្នេះ...
ទិន្នន័យនៃយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣%
ភ្នំពេញ ៖ ស្ថានបេសកកម្ម អចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានលើកឡើងថា ការប្រយុទ្ធប្រឆាំងរបស់កម្ពុជា ទៅនឹងមេរោគកូវីដ-១៩ គោរពតាមគោលការណ៍ នីត្យានុកូលភាព ភាពចាំបាច់ និង សមាមាត្រ ខណៈស្ថានបេសកកម្ម អចិន្ដ្រៃយ៍ ខកចិត្តយ៉ាងខ្លាំង ចំពោះការចេញផ្សាយព័ត៌មាន របស់ អ្នករាយការណ៍ពិសេស ៤រូប ដែលមើលរំលងនូវទិដ្ឋ ភាពជារួមទាំងមូល...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន២ដាច់ផ្សេងគ្នា ក្នុងនោះបានសម្រេចបិទខ្ទប់ (Lockdown) ភូមិគោកតាចាន់ ភូមិខ្វៀន និងផ្សារភូមិភាគ ផ្សារក្រោម និងផ្សារវត្តអធ្វារ ក្នុងក្រុងសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ ២០២១ ។
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឱ្យដឹងថា អភិបាលក្រុងវៀងច័ន្ទ ប្រទេសឡាវ បានសម្រេចចបិទ (Lock down) រដ្ឋធានីវៀងច័ន្ទ ចាប់អនុវត្តពីថ្ងៃទី១៣ ដល់៣០ ខែមេសា ឆ្នាំ២០២១ ក្រោយពីបានរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទថ្មី។ យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩នេះ ជាពាណិជ្ជករថៃ ហើយកាលពីថ្ងៃទី១១...
ភ្នំពេញ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «វ៉ាក់សាំងកាតព្វកិច្ច ដើម្បីការពារអាយុជីវិតយើង គ្រួសារយើង និងអ្នកនៅជុំវិញខ្លួនយើង !» វីដេអូដែលមានរយៈពេល ជាង១៦នាទី មានចំណងជើងថា៖ វ៉ាក់សាំងកាតព្វកិច្ច ដើម្បីការពារអាយុជីវិតយើង គ្រួសារយើង និងអ្នកនៅជុំវិញខ្លួនយើង! ដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ គឺក្នុងគោលបំណងបន្តអប់រំសាធារណមតិ...